វីដេអូ

បរិយាកាសនយោបាយ ក្នុងការបោះឆ្នោតឃុំ សង្កាត់

2022-05-20

យុទ្ធនាការឃោសនា បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នឹងចាប់ផ្តើមជាផ្លូវការហើយនៅថ្ងៃទី២១ ខែឧសភានេះ ។ យុទ្ធនាការឃោសនាបោះឆ្នោតនេះ មានរយៈពេល១៤ថ្ងៃ។   ទោះបីជាកៀកដល់ថ្ងៃឃោសនា និងថ្ងៃបោះឆ្នោតក៏ដោយ ភាពតានតឹងនយោបាយនៅកម្ពុជា នៅមិនទាន់បានធូរស្រាលនៅឡើយទេ។   មេបក្សប្រឆាំងដ៏ធំជាងគេ គឺលោក កឹម សុខា នៅមិនទាន់មានសិទ្ធិធ្វើនយោបាយឡើងវិញនៅឡើយ។ មេគណបក្សនយោបាយមួយទៀតដែលប្រុងនឹងចុះឈ្មោះចូលរួមការបោះឆ្នោតនេះ គឺ លោក សៀម ភ្លុក ក៏ត្រូវគេចាប់ដាក់ពន្ធនាគារដែរ។ ក្រៅពីនេះ គណបក្សភ្លើងទៀនដែលលោក សម រង្ស៊ី អះអាងថា បង្កើតឡើងដោយអតីតសហការី និងអតីតសិស្សរបស់លោក ក៏រងការគំរាមកំហែងនិងទទួលរងការរំខានជាប្រចាំ រួមមានការរារាំងមិនអោយបេក្ខជនមួយចំនួនឈរឈ្មោះ និងការបំផ្លាញស្លាកសញ្ញាគណបក្សជាដើម។   ស្ថិតក្នុងស្ថានភាពនេះ តើការឃោសនាបោះឆ្នោត និងការបោះឆ្នោត នឹងមានបរិយាកាសយ៉ាងណា? »» Telegram: https://t.me/rfakhmer »» គេហទំព័រ https://www.rfa.org/khmer​ »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia​ »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH​#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា #សង្គម

គេហទំព័រ​ទាំងមូល