វីដេអូ

តុលាការ​កំពូល​ ពន្យារពេល​ប្រកាស​សាលដីកា​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក រ៉ុង ឈុន

2020-11-11

តុលាការ​កំពូល​​បាន​ពន្យារ​ពេល​ប្រកាស​សាលដីកាបណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​លោក​រ៉ុង ឈុន ​ទៅនៅ​ថ្ងៃ​ទី​២៥​វិច្ឆិកា​ខាងមុខ ​ក្រោយតុលាការបើក​សវនាការ​​​​​ពិនិត្យរឿងនេះ កាល​​ពី​ព្រឹក​ថ្ងៃ​ទី​១១​វិច្ឆិកា។ ​មេធាវី​​ការពារ​ក្ដី​ឱ្យ​ជន​ជាប់​ឃុំ​​បាន​ទទូច​សុំ​ឱ្យ​តុលាការ​ទម្លាក់​ចោល​​ការ​ចោទ​ប្រកាន់​​​កូន​ក្ដី​ និង​ដោះលែង​លោក​ រ៉ុង ឈុន មាន​សេរីភាព​វិញ​ឱ្យ​បាន​ឆាប់​។ នៅ​ពេល​តុលាការ​បើក​សវនាការ​​នេះ​ មាន​ក្រុម​យុវជន​ ប្រជាពលរដ្ឋ​ និង​អ្នក​គាំទ្រ​ លោក រ៉ុង​ ឈុន​ ​បាន​នាំ​គ្នា​​​កាន់​បដា​ស្រែក​តវ៉ា​នៅ​មុខ​តុលាការ​កំពូល​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​លោក ​រ៉ុង ឈុន​ ​​សកម្មជន​​នយោបាយ​ និង​សកម្មជន​សង្គម​ជា​ច្រើន​នាក់​ទៀត​ ​ដែល​​​អាជ្ញាធរ​ឃុំខ្លួន​​នៅ​ពន្ធនាគារ​ព្រៃ​ស​ ឱ្យ​បាន​សេរីភាព​វិញ​។

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ