វីដេអូ

សង្គមស៊ីវិលលើកឡើងថាតុលាការគ្មានភស្តុតាងដាក់បន្ទុកលើលោក កឹម សុខា

2022-09-21

សវនា​ការ​លើក​ទី៥៧​ក្នុង​សំណុំ​រឿង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​ទី ២១ ខែ​កញ្ញា​នេះ សង្គម​ស៊ីវិល​លើក​ឡើង​ថា​តុលាការ​នៅ​តែ​គ្មាន​ភស្តុតាង​ដាក់​បន្ទុក​លោក កឹម សុខា ដដែល។ មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា ថា​តុលាការ​កាត់​ក្តី​ដោយ​អយុត្តិធម៌​និង​មិន​អាច​ទទួល​យក​បាន​ឡើយ។ លោក​បន្ត​ថា នៅ​តែ​មើល​ឃើញ​ថា រឿង​ក្ដីក្ដាំ​នេះ​ជា​រឿង​នយោបាយ ហើយ​លោក​ថា តុលាការ​ធ្វើ​បែប​នេះ​និង​ធ្វើ​ឱ្យ​អន្តជាតិ ថ្កោល​ទោស​រដ្ឋាភិបាល​កម្ពុជា​ថា​ដើរ​ចាក​កាន់​តែ​ឆ្ងាយ​ពី​គន្លង ប្រជាធិបតេយ្យ ហើយ​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​កម្ពុជា​កាន់​តែ​អាក្រក់​នៅ​លើ​ឆាក​អន្តរ​ជាតិ៕