វីដេអូ

តើ​វិបត្តិ​សង្គម​អ្វីខ្លះ នឹង​កើត​ឡើង​ ប្រសិន​ជា​ការ​រាំង​ខ្ទប់​​ភ្នំពេញ​នៅ​អូស​បន្លាយ?

រដ្ឋាភិបាល​បាន​ចេញ​វិធានការ​រឹត​បន្តឹង​ បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ​ជា​បន្តបន្ទាប់​ និង​តឹងតែង​ ដោយ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចេញ​ក្រៅ​ផ្ទះ​ជា​ដាច់ខាត​ ជាពិសេស​នៅ​តំបន់​ក្រហម​ ក្នុង​ហេតុផល​ទប់ស្កាត់​ការ​រាលដាល​​ជំងឺ​កូវីដ-១៩។​ វិធានការ​​នេះ បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ ពិសេស​បញ្ហា​ខ្វះ​ស្បៀង​អាហារ​ សូម្បី​តែ​ព្រះសង្ឃ​នៅ​ទី​វត្ត​អារាម​ខ្លះ​ក៏​ដាច់​ចង្ហាន់​ដែរ​។​   ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ថា វិធាន​ការ​​​របស់​រដ្ឋាភិបាល​នេះ មិន​ប្រាកដ​ថា​មាន​ប្រសិទ្ធភាព​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ​ បើសិនជា​ការ​រាំង​ខ្ទប់​ទីក្រុង​នេះ​នៅ​តែ​អូស​បន្លាយ​ពេល​យូរ​នោះ​ វិបត្តិ​សង្គម​នឹង​កើត​ឡើង​ជា​មិនខាន​។​ តើ​វិបត្តិ​សង្គម​អ្វីខ្លះ​នឹង​កើតឡើង​ ប្រសិន​ការ​រាំង​ខ្ទប់​ទីក្រុង​នៅ​តែ​អូស​បន្លាយ​?​

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល