វីដេអូ
ហេតុអ្វីបានជាមេដឹកនាំផ្តាច់ការដូចជាលោក ហ៊ុន សែន ចាំបាច់ត្រូវផលិតកុនខ្លួនឯង?
2023-03-19
មិនមែនជារឿងចៃដន្យទេដែលក្រុមមេដឹកនាំផ្តាច់ការចូលចិត្តផលិតខ្សែភាពយន្តអំពីខ្លួនឯងនោះ។ ពេលខ្លះពួកគេថែមទាំងឆ្លៀតដើរតួសម្តែង ធ្វើជាអ្នកដឹកនាំ ឬផលិតករខ្សែភាពយន្តខ្លួនឯងផង។ លំនាំស្រដៀងៗគ្នានេះបានកើតឡើងក្នុងចំណោមក្រុមមេដឹកនាំផ្តាច់ការ រាប់ចាប់តាំងពីអតីតសេនាប្រមុខ និងជាមេដឹកនាំផ្តាច់ការនៃប្រទេសកូរ៉េខាងជើង លោក គឹម ជុងអ៊ីល (Kim Jong Il) អតីតមេដឹកនាំប្រធានាធិបតីនៃប្រទេសហ្វីលីពីនដែលត្រូវពលរដ្ឋទម្លាក់ពីតំណែង លោក ហ្វ៊ែរឌីណង់ ម៉ារកូស (Ferdinand Marcos) និងចុងក្រោយនេះ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់តែម្តង។ តើហេតុអ្វីបានជាមេដឹកនាំផ្តាច់ការដូចជាលោក ហ៊ុន សែន ចាំបាច់ត្រូវផលិតកុនខ្លួនឯង?