វីដេអូ
«រដ្ឋាភិបាល គួរដោះស្រាយវិបត្តិសង្គម ជាជាងប្រើប្រាស់...
រដ្ឋាភិបាលប្រើប្រាស់វិធានការផ្សេងៗ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ វិធានការទាំងនោះរួមមាន ការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ ការផាកពិន័យ និង ការដាក់ទោសទណ្ឌ ដល់អ្នកល្មើសនឹងវិធានការរបស់ក្រសួងសុខាភិបាលជាដើម។ នៅទន្ទឹមនឹងការកំណត់វិធានការផ្សេងៗ ក្នុងហេតុផលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ។ អ្នកតាមដានសង្គម និងគណបក្សប្រឆាំងអះអាងថា របបឯកបក្សមិនសូវបានគិតគូរដោះស្រាយវិបត្តិសង្គមផ្សេងៗ ជាពិសេសផលប៉ះពាល់ដែលកើតចេញពីជំងឺកូវីដ១៩នេះឡើយ។ តើវិបត្តិទាំងនោះមានអ្វីខ្លះ? ហើយរដ្ឋាភិបាលត្រូវធ្វើដូចម្ដេចខ្លះ ដើម្បីដោះស្រាយវិបត្តិទាំងនោះបាន?