វីដេអូ

ផតខាសធ៍​ [ភាគ ៧២]​ អ្នក​បើក​រថយន្ត​ឃាតករ​

2024-09-30

​កូន​អ្នក​ធំ​ខ្មែរ​ដែល​ធ្លាប់​តែ​បំពាន​ច្បាប់​នៅ​កម្ពុជា​ដោយ​អាង​អំណាច​ឪពុក​ម្តាយ​ខ្លួន​ ត្រូវ​បាន​ទទួល​ទោស​ដោយ​តុលាការ​ឯករាជ្យ​នៃ​ប្រទេស​អូស្ត្រាលី។​ កូន​អ្នកធំ​នៅ​ស្រុក​ខ្មែរ​មួយ​រូប​ទើប​ត្រូវ​បាន​តុលាការ​នៃ​ប្រទេស​អូស្ត្រាលី​កាត់​ទោស​អោយ​ជាប់​ពន្ធ​នាគារ​ជាង​១០ឆ្នាំ​ពី​បទ​សម្លាប់​មនុស្ស​ក្នុង​គ្រោះថ្នាក់​ចរាចរ​មួយ។​កាសែត​នៃ​ប្រទេស​អូស្ត្រាលី​មួយ​ចំនួន​ហៅ​ជន​បង្ក​ថា​ជា​អ្នក​បើក​រថយន្ត​ឃាតករ។​ ​ ​ជន​បង្ក​នោះ​មាន​ឈ្មោះ​ថា​ ឌឿន ឧត្តម​ ឬ ​ឌឿន ឧត្តមសេនីយ៍ ​ជា​កូន​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ​មួយ​រូប​ឈ្មោះ​ ឌឿន សុវណ្ណ។​ សូម​អញ្ជើញ​លោក​អ្នក​នាង​កញ្ញា ​ស្តាប់​និង​ទស្សនា​កិច្ច​ពិភាក្សា​អំពី​រឿង​នេះ​ រវាង​ លោក​ សំ ប៉ូលី ​លោក​ ​តាក់​ ម៉េងហ៊ាង​ និង​លោក​ ​ជុន ច័ន្ទបុត្រ​ ដូច​តទៅ៖​ ​ ​​​​​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​ Apple: https://kh.rfa.org/applepodcasts Google: https://kh.rfa.org/googlepodcasts Spotify: https://kh.rfa.org/spotifypodcasts RFA: https://kh.rfa.org/podcasts​ ---​ ​ដើម្បី​កុំឱ្យ​ខកខាន​មិន​បាន​ស្តាប់​ភាគ​ណាមួយ​នៃ​កម្មវិធី​ផតខាសធ៍​ (Podcast) របស់​យើង ប្រិយមិត្ត​អាច​ស្វែងរក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់ Apple, Google និង Spotify​ ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ «Cambodia This Week» នៅក្នុង​ប្រអប់​ស្វែងរក រួច​ចុច​លើ​ពាក្យ «Follow» ឬ «Subscribe»។​ វិទ្យុ​អាស៊ី​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) យូធូប (YouTube) និង​តេឡេក្រាម (Telegram) នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់ពីម៉ោង ០៧៖៣០ ដល់​ម៉ោង ០៨៖៣០ យប់។​