វីដេអូ
ជនជាតិដើមភាគតិចដាក់បណ្តាសាអ្នកឈូសឆាយព្រៃសមូហភាព និងស្រែចម្ការពួកគេ
2021-05-28
ជនជាតិដើមភាគតិចកួយជាច្រើននាក់ រស់នៅខេត្តកំពង់ធំ ជាប់ព្រំប្រទល់ខេត្តព្រះវិហារ បានរួមគ្នាធ្វើពិធីសែនព្រេន ដើម្បីដាក់បណ្តាសា ចំពោះក្រុមហ៊ុន និងបុគ្គលណា ដែលឈូសឆាយរំលោភយកដីធ្លី ព្រៃឈើ និងបំពានតំបន់ចង្ក្រានផលិតដែកសម័យបុរាណ របស់បុព្វបុរសជនជាតិដើមកួយ។ ពួកគាត់ខ្លះ បានទ្រហោយំ សោកស្តាយកន្លែងប្រវត្តិសាស្ត្រ ព្រៃព្រឹក្សា និងដីបង្កបង្កើនផលរួម ទំហំ ១រយហិកតារ(១០០) ដែលត្រូវបាន មេការក្រុមហ៊ុន ទ្រី ភាព ឈូសឆាយ រំលោភយកស្ទើរទាំងស្រុង។