វីដេអូ

អ្នកស្រី ប៊ុន រ៉ានី កោតសរសើរក្រុមឧកញ៉ា ដែលតែងតែផ្ដល់លុយឱ្យកាកបាទក្រហមជាប្រចាំ

2024-06-22

ប្រធានកាកបាទក្រហមកម្ពុជា អ្នកស្រី ប៊ុន រ៉ានី វាយតម្លៃខ្ពស់អំពីកិត្តិយសរបស់សមាគមឧកញ៉ា និងចាត់ទុកសមាគមឧកញ៉ាកម្ពុជាជាដៃគូដ៏សកម្មរបស់រដ្ឋាភិបាល។ ការលើកឡើងរបស់អ្នកស្រី ប៊ុន រ៉ានី បែបនេះ ធ្វើឡើងក្នុងពិធី ដែលអ្នកស្រីទទួលជួបសំណេះសំណាលជាមួយក្រុមឧកញ៉ា កាលពីថ្ងៃទី២១ ខែមិថុនា ក្នុងពេលដែលក្រុមឧកញ៉ាទាំងនោះ វេចលុយជិត ២លានដុល្លារអាមេរិកឱ្យស្ថាប័នកាកបាទក្រហមកម្ពុជា។ 👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/bun-rany-admires-and-thanks-tycoons-for-keeping-donating-money-to-cambodian-red-cross-06212024171635.html