វីដេអូ

កម្មវិធី​ទូរទស្សន៍​អាស៊ី​សេរី​សម្រាប់​ថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ​២០២០

2020-10-09

កម្មវិធី​ទូរទស្សន៍​អាស៊ី​សេរី​សម្រាប់​ថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ​២០២០ មាន​កិច្ចពិភាក្សា​មួយ​ជុំវិញ​រឿង​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ អះអាង​ថា នៅ​កម្ពុជា​មានការ​សម្អាត​ប្រាក់​ ចំនួន​​ ១៤០ករណី គិត​ពី​ដើមឆ្នាំ មក​ទល់​នឹង​ខែ មិថុនា ឆ្នាំ២០២០។ អង្គភាព​នេះ​ បាន​បញ្ជូន​ករណី​ចំនួន ២២ ​ទៅ​តុលាការ​ ដើម្បី​ស៊ើបអង្កេត។ គណៈកម្មការ​អឺរ៉ុប កាលពីខែមិថុនា បាន​ដាក់​បញ្ចូល​កម្ពុជា​ទៅ​ក្នុង​បញ្ជី​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់ ខណៈ​កម្ពុជា​ជាប់​ឈ្មោះ​ក្នុង «បញ្ជី​ប្រផេះ» រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា​របស់​អង្គការ​ឃ្លាំមើល​អំពើ​លាង​លុយ​កខ្វក់​នៅ​ទូទាំង​ពិភពលោក​ ឈ្មោះ អេហ្វអេធីអេហ្វ(FATF)។ តើ​វិធានការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយគ្រប់គ្រាន់​ដើម្បី​ឲ្យ គណៈកម្មការ​អឺរ៉ុប ដក​កម្ពុជា​ចេញ​ពី​បញ្ជី​នៃ​ប្រទេស​លាង​លុយ​កខ្វក់​ដែរ​ទេ?

ពាក្យ​គន្លឹះ
rfa tv october 2020 corruption money laundering san chey im norin

ព័ត៌មាន (0)
Share

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល