វីដេអូ

លោក ហ៊ុន សែន បន្ទោសអភិបាលខេត្តទាំងអស់ថា មិនបិទពិធីមង្គលការ ទើបកូវីដ១៩ ឆ្លងពេញប្រទេស

2021-03-15

លោក ហ៊ុន សែន បាន​ស្ដី​បន្ទោស​អភិបាល​ខេត្ត​ទូទាំង​ប្រទេស​ ថា​មិន​ប្រើ​សិទ្ធិ​បិទ​ពិធី​អាពាហ៍ពិពាហ៍​ ទុក​ឲ្យ​មាន​ករណី​ចម្លង​ពេញ​ផ្ទៃ​ប្រទេស។ អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល​ឯណោះ ​​បន្ទោស​ថា​​​កំហុស​ភាគច្រើន កើត​ចេញ​ពី​ពលរដ្ឋ ដែលមើលស្រាលជំងឺកូវីដ-១៩ ទើប​ការរីករាលដាល​នៃ​ជំងឺ​នេះ​ កាន់​តែ​រីក​ធំ។ ការ​ស្តី​បន្ទោស​ពី​ថ្នាក់​លើ​ ទៅ​ថ្នាក់​ក្រោម​ និង​ពលរដ្ឋ​ទូទៅ​បែប​នេះ​ ធ្វើ​ឡើង​ក្រោយ​ករណី​ចម្លង​ជំងឺ​កូវីដ-១៩ សហគមន៍​កើន​ឡើង ២០ ករណី​ថ្មី​ទៀត​ និង​ចំនួន​អ្នក​ស្លាប់​ក្នុង​ពេល​សម្រាក​ព្យាបាល​ជំងឺ​នេះ​ កើន​ដល់​ ៤នាក់​ នៅ​ថ្ងៃ​ទី១៥ ខែ មីនានេះ។ លោក មួង ណារ៉េត រាយការណ៍​ផ្ទាល់​អំពី​រឿង​នេះ៖

ពាក្យ​គន្លឹះ
health covid19 hun sen

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល