វីដេអូ

តើការដាក់ទោសទណ្ឌ​យុវជន​ ដោយអយុត្តិធម៌ នឹង​ប៉ះពាល់អនាគតយុវជន បែបណា?

2021-06-23

សកម្មជន​បរិស្ថាន​អង្គការ​មាតា​ធម្មជាតិ យុវជន​ខ្មែរ​ថាវរៈ និង​អ្នក​ឈឺ​ឆ្អាល​បញ្ហា​សង្គម​មួយចំនួន​ទៀត ដែល​អាជ្ញាធរ​បាន​ចាប់​ឃុំ​ខ្លួន​ជាបន្តបន្ទាប់​ចាប់តាំង​ពី​ឆ្នាំ២០២០មក ភាគច្រើន​គឺ​ជា​យុវជន ដែល​មាន​អាយុ​មិន​លើស​ពី​៣៥ឆ្នាំ​ឡើយ។ ក្នុងវ័យ​នេះ​ពួកគេ​គឺ​ជាយុវជន ដែល​មាន​សក្ដានុពល មាន​តួនាទី​សំខាន់​ក្នុង​ការចូលរួម​កសាង​អភិវឌ្ឍន៍​សង្គម។ ប៉ុន្តែ​ក្នុងវ័យ​នេះ​ពួកគេ​បែរ​ត្រូវ​ជាប់​ពន្ធនាគារ​ខាតបង់ការសិក្សា​បាត់បង់​ឱកាស​ចូលរួម​កិច្ចការសង្គម។ លើសពីនេះ​ការចោទ​ប្រកាន់​ពួកគេ​ដាក់​ពន្ធនាគារ​នោះទៀតសោត​ក៏​ត្រូវ​មតិជាតិ​អន្តរជាតិ​ចាត់ទុក​ថា​ជា​បទចោទ​ដ៏អយុត្តិធម៌​ថែមទៀត។ តើការ ដាក់ទោសទណ្ឌ​យុវជន​ ដោយអយុត្តិធម៌ នឹង​ធ្វើ​អោយ​ប៉ះពាល់​យ៉ាងណា​ខ្លះ​ដល់​អនាគត​របស់​យុវជន? អ្នកស្រី សុជីវី នឹង​មាន​សម្ភាសន៍យុវជនដែលធ្លាប់ជាប់ឃុំលោក គង់ រ៉ៃយ៉ា និងប្រធាន​ក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ អំពីបញ្ហានេះ៖

ពាក្យ​គន្លឹះ
human rights youth environment

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល