វីដេអូ

លោក សុន​ ឆ័យ ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប អំពីវិធីស្តារប្រជាធិបតេយ្យ​ដើម្បីបានប្រព័ន្ធអនុគ្រោះពន្ធ EBA

2023-11-30

អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក អ៊ីហ្គ័រ ទី្រសមែន ​(Igor Driesmans) នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នៅក្នុងស្ថានទូតសហភាពអឺរ៉ុប។ ភាគីទាំងពីរ បានជជែកផ្លាស់ប្តូរយោបល់គ្នាអំពីក្តីកង្វល់មួយចំនួនលើស្ថានភាពនយោបាយ សេដ្ឋកិច្ច ប្រជាធិបតេយ្យ​ និងការគោរពសិទ្ធិមនុស្សដែលកំពុងធ្លាក់ចុះ និងការបញ្ជាក់ជំហររបស់សហភាពអឺរ៉ុប ក្នុងការបន្តជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះស្រាយក្តីកង្វល់ទាំងនេះ ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះព័ន្ធ EBA ពេញលេញឡើងវិញ។ សូមអញ្ជើញលោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងលោក ថា ថៃ និង លោក សុន​ ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ជុំវិញលទ្ធផលនៃជំនួបនេះដូចតទៅ!