វីដេអូ

សម្ភាសន៍សង្គមស៊ីវិលអំពីស្ថានភាពជីវភាពពលរដ្ឋ នៅព្រំដែនកម្ពុជាថៃ

2021-03-15

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ ជាប់ព្រំដែនថៃ កំពុង​ប្រឈម​ផ្នែក​ជីវភាព​កាន់​តែ​ខ្លាំង​ ខណៈ​ការ​ផ្ទុះ​ជំងឺ​ កូវីដ​១៩ លើក​ទី​៣ នៅ​កម្ពុជា​ កំពុង​រីករាលដាល​ឥត​ឈប់​នៅ​ពេល​នេះ។ ក្រុង​បោយ ប៉ែត​មាន​សង្កាត់​៣​ ដែល​ពួកគាត់​មួយ​ភាគ​ធំ​ស្ទើរ​តែ​បោះបង់​ទម្លាប់​ធ្វើ​ស្រែ​ចម្ការ​អស់​ទៅ​ហើយ​ ព្រោះ​អ្នក​ខ្លះ​គ្មាន​ដី​បង្ក​បង្កើន​ផល​គ្រប់គ្រាន់ គ្មាន​ដើម​ទុន​ គ្មាន​ប្រព័ន្ធ​ប្រឡាយ​ទឹក​គ្រប់គ្រាន់​ជា​ដើម។ អ្នក​ភូមិ​ជ្រើស​រើស​យក​មុខរបរ​ អូស​រទេះ​ដឹក​ទំនិញ​ឆ្លងដែន​ លក់ដូរ​ និង​ចំណាក​ស្រុក​ទៅ​ថៃ ជំនួស​ឲ្យ​របរ​អាជីវកម្ម​ក្នុង​ស្រុក។ តើនៅពេលព្រំដែនបិទ គ្មានកាលំណត់យូរអង្វែង ហើយថែមទាំងមានបម្រាមពីអាជ្ញាធរខ្មែរ ថាបើមិនចំបាច់ កុំឲ្យចេញក្រៅផ្ទះទៀតនោះ តើពួកគាត់រស់របៀបម៉េច ? ហើយប្រឈមនឹងបញ្ហាអ្វីខ្លះចំពោះមុខនោះ ? សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចពិភាក្សាជាមួយប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​ លោក ឌិន ពុទ្ធី អំពីបញ្ហានេះដូចតទៅ៖ ************************* ប្រិយមិត្តអាចទទួលព័ត៌មានរបស់វិទ្យុអាស៊ីសេរី តាមរយៈ៖ 1. គេហទំព័រ (Website)៖ http://www.rfa.org/khmer/ 2. យូធូប (YouTube) www.youtube.com/RFAKhmerVideo 3. ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia 4. ទ្វីតធ័រ (Twitter)៖ https://twitter.com/RadioFreeAsiaKH 5. ផ្ញើព័ត៌មានមកយើង៖ http://www.rfa.org/khmer/send_news_form 6. ជំនួយសម្រាប់ការប្រើ ផតឃែស្ថ (Podcast)៖ https://goo.gl/HBzaD9 7. សោនក្លោដ៍ (Soundcloud)៖ https://goo.gl/Ccm5Q2 8. ប្រព័ន្ធប្រតិបត្តិការ Android៖ https://goo.gl/uWDR9W 9. ប្រព័ន្ធប្រតិបត្តិការ iOS៖ https://goo.gl/8LaCd1 #RFAKhmer #Cambodia #អាស៊ីសេរី #កម្ពុជា

ពាក្យ​គន្លឹះ
economy covid19

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល