វីដេអូ

មេធាវី និងសង្គមស៊ីវិលមិនរំពឹងថាអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ អាចទទួលបានយុត្តិធម៌ពីតុលាការឡើយ

2022-09-29

មេ​ធាវីការពារ​ក្ដី​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ថា​ ចៅក្រម​មិន​ផ្ដល់​ឱកាស​ឲ្យ​មេធាវី​សួរ​សំនួរ​ដោះ​បន្ទុក​កូន​ក្ដី​របស់​ខ្លួន​នោះ​ទេ។ សាលា​ដំបូង​រាជ​ធានី ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​លោក សុន ឆ័យ ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ តាម​បណ្ដឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត(គ.ជ.ប)នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា។ មន្រ្តី​សង្គម​ស៊ីវិល​យល់​ថា ការ​ចែក​ពេល​មិន​ស្មើ​គ្នា​នេះ​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ទទួល​បាន​យុត្តិធម៌​របស់​លោក សុន ឆ័យ។