វីដេអូ

#ខ្លីៗពីអាស៊ីសេរី [ទី០៦]៖ អ្នក​ឃ្លាំមើល​បារម្ភ​ខ្លាច​ពលរដ្ឋ​ខ្មែរ​បាត់បង់​ផល​ប្រយោជន៍​នៅ​ពេល​ចិន​ជំរុញ​វិស័យ​កសិកម្ម

2024-04-22

អ្វី​ខ្លះ​ដែល​ប្រិយមិត្ត​គួរ​ដឹង​ពី​រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ២០២៤​នេះ? ១. មន្ត្រី​បក្ស​កម្លាំង​ជាតិ​ប្រមាណ​២០០​នាក់ ធ្វើ​បាតុកម្ម​ទាមទារ​រដ្ឋាភិបាល​ស្តារ​ប្រជាធិបតេយ្យ និង​ដោះលែង​អ្នក​ទោស​មនសិការ ២. ពលរដ្ឋ និង​សង្គម​ស៊ីវិល រ៉ៃ​អង្គាស​ប្រាក់​ជួយ​ដល់​គ្រួសារ លោក កើត សារ៉ាយ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ៣. កម្ពុជា បន្ត​គាំទ្រ​នយោបាយ​ចិន​តែ​មួយ និង​ប្ដេជ្ញា​រឹត​ចំណង​មិត្តភាព​ជាមួយ​ចិន​កាន់​តែ​ខ្លាំង ៤. អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ណែនាំ​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​គ្រាប់​មីន​នៅ​ពេល​ចូល​ព្រៃ ព្រោះ​ស៊ីម៉ាក់ (CMAC) មិន​ចូល​ទៅ​ដោះ​មីន​ក្នុង​ព្រៃ​ជ្រៅ​នៅ​ឡើយ ៥. អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​មណ្ឌលគិរី រង​ការ​ចោទ​ថា ឃុបឃិត​ជាមួយ​ឧកញ៉ា​ម្នាក់ កាប់​​ទន្ទ្រាន​ដី​ព្រៃ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា៕ --- 👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=5TD2XUzW18E