វីដេអូ
ក្រុមកូដករ ទាមទារឲ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ចេញមុខដោះស្រាយវិវាទការងារ
2023-01-23
ក្រុមកូដករក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ (NAGAWORLD) ប្រមាណ ៦០នាក់ នៅថ្ងៃទី ២៣ ខែមករា បន្ដស្រែកនៅខាងមុខក្រុមហ៊ុនទាមទារឲ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ដោះស្រាយបញ្ចប់វិវាទការងារ ដែលបានអូសបន្លាយជាងមួយឆ្នាំមកនេះ និងទម្លាក់ចោលការចោទប្រកាន់លើកូដករ។ បន្ថែមពីនេះ កូដករក៏ស្នើដល់តុលាការឲ្យដោះលែងតំណាងរបស់ពួកគេ គឺកញ្ញា ឈឹម ស៊ីថរ ផងដែរ៕