វីដេអូ

"សង្គម​ដែល​បំភ្លេច​ចោល​យុត្តិធម៌​នឹង​ត្រូវ​ញាំញី​ដោយ​និទណ្ឌភាព"

2018-07-05

​នៅ​ដើម​ខែ​កក្កដា​ ឆ្នាំ​១៩៩៧ ​សម្តេច​ក្រុម​ព្រះ​ នរោត្តម រណឫទ្ធិ ដែល​កាល​ណោះ​ជា​នាយករដ្ឋ​មន្ត្រី​ទី១​ ត្រូវ​បាន​លោក​ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​ទី២ ប្រើ​កម្លាំង​បាយ​ទម្លាក់​ពី​អំណាច​។ រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​នៅ​ពេល​នោះ​ បាន​បណ្តាល​អោយ​មនុស្ស​ ជា​ច្រើន​រយ​នាក់​ស្លាប់​ និង​របួស​ ដែល​ក្នុង​នោះ​ ពល​ទាហាន​ និង​មន្ត្រី​ប៉ូលិស​ យោធា​ជាន់​ខ្ពស់​ស្មោះត្រង់​នឹង​សម្តេច​ក្រុម​ព្រះ​ រាប់​សិប​នាក់​ត្រូវ បាន​កង​កម្លាំង​ស្មោះត្រង់​នឹង​លោក​ ហ៊ុន សែន​ សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់។ មន្ត្រី​ការពារ​សិទ្ធិមនុស្សជាតិ​ និង​អន្តរជាតិ​លើក​ឡើង​ថា​ គេ​ត្រូវ​តែ​រក​យុត្តិធម៌​ជូន​ជនរង​គ្រោះ​ បើ​ទោះ​ជា​ពេល​វេលា​កន្លង​ផុត​ទៅ​ជាង​២​ទស្សវត្ស​ហើយ​ក្តី ដើម្បី​ទប់​ស្កាត់​អំពើ​ និទ្ទណ្ឌភាព ដែល​មាន​ន័យ​ថា ការ​បណ្តែត​បណ្តោយ​អោយ​ជនល្មើស​ច្បាប់​រួច​ទោស​ទណ្ឌ​។

ពាក្យ​គន្លឹះ
cambodia_coup hun_sen

ព័ត៌មាន (0)
Share

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល