វីដេអូ
បក្សកាន់អំណាចរបស់លោក ហ៊ុន សែន ត្រៀមអបអរខួប១០ឆ្នាំនៃការបង្កើតបណ្តាញត្រួតត្រាសហគមន៍ខ្មែរនៅអូស្ត្រាលី
2025-01-23
បន្ទាប់ពីគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានជះលុយរៀបចំខួបថ្ងៃ៧មករា នៅក្រៅប្រទេសដូចជានៅក្នុងប្រទេសអូស្ត្រាលី (Australia) និងប្រទេសនូវែលហ្សេឡង់ (New Zealand ) រួចមក ពេលនេះក្រុមមន្ត្រីបក្សកាន់អំណាច ក៏កំពុងត្រៀមរៀបចំពិធីអបអរសាទរខួប១០ឆ្នាំនៃការបង្កើតអង្គការចាត់តាំង ដើម្បីត្រួតត្រា និងតាមដានសហគមន៍ខ្មែរនៅក្រៅប្រទេសដែរ។ តើការប្រារព្ធខួបថ្ងៃ៧ មករាឆ្នាំនៅប្រទេសអូស្ត្រាលី និងប្រទេសនូវែលហ្សេឡង់ខុសគ្នាបែបណាពីឆ្នាំមុនៗ? លោក ថា ថៃ រាយការណ៍ព័ត៌មាននេះ ហើយលោក ជុន ច័ន្ទបុត្រ ជាអ្នកសម្របសម្រួល៖