វីដេអូ

មនុស្សយ៉ាងហោចណាស់២២ នាក់ បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក

2023-11-29

គ្រោះថ្នាក់ចរាចរណ៍ត្រូវបានអ្នកជំនាញសុវត្ថិភាពចរាចរណ៍ចាត់ទុកថា ជាជំងឺរ៉ាំរ៉ៃមួយ ដែលឆក់យកអាយុជីវិតពលរដ្ឋកម្ពុជា ជារៀងរាល់ថ្ងៃ ជាពិសេសក្នុងរដូវកាលបុណ្យទានម្ដងៗ។ របាយការណ៍ឆ្នាំ២០២២ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងជិត ៣ពាន់លើក (២,៩៧៦) កើនឡើងជាងឆ្នាំ២០២១ ៣រយលើក (៣០៦) ក្នុងនោះមានអ្នកបាត់បង់ជីវិតជិត ២ពាន់នាក់ (១.៧០៩) នាក់ និងរបួសធ្ងន់ស្រាលជាង ៤ពាន់នាក់ (៤.០២៦)៕