វីដេអូ

ប្រធាន WHO ព្រមានពិភពលោកអំពីគ្រោះថ្នាក់នៃអូមីក្រុង ដែលនៅមិនទាន់ធូរស្បើយ

2022-02-02

អង្គការ​សុខភាពពិភពលោក(WHO) រកឃើញថា ក្នុងរយៈពេល ១០ សប្តាហ៍តាំងពីផ្ទុះ​មេរោគ​បំប្លែង​ថ្មី #អូមីក្រុង ពលរដ្ឋ​នៅ​លើ​ពិភព​លោក​ចំនួន ៩០ លាននាក់ បាន​ឆ្លង​ជំងឺ​នេះ។ មិនតែប៉ុណ្ណោះ អត្រានៃអ្នកស្លាប់ដោយសារជំងឺនេះ បានកើនឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ មាន​ប្រទេស​ជា​ច្រើន បែរ​ជា​បន្ធូរ​វិធានការតឹងរ៉ឹង ក្នុងការប្រយុទ្ធប្រឆាំងនឹង​ជំងឺនេះទៅវិញ។ លោក មួង ណារ៉េត រាយការណ៍​ផ្ទាល់​អំពី​ព័ត៌មាន​នេះ ៖