វីដេអូ

កូដករណាហ្គាវើលដ៍ រងការរារាំងពីអាជ្ញាធរ និងតវ៉ាក្រោមដំណក់ភ្លៀង

2022-08-04

ក្រុមកូដករណាហ្គាវើលដ៍ប្រមាណជិត១រយ(១០០)នាក់បន្តចេញតវ៉ារកដំណោះស្រាយវិវាទការងារនៅក្រោមដំណក់ភ្លៀងនៅថ្ងៃទី០៤ខែសីហាខណៈអាជ្ញាធរវិញក៏នៅតែពង្រាយត្រៀមត្រានិងដាក់របាំង​រារាំងក្រុម​កូដករ​ដដែល។ ក្រុមកូដករ និងមន្ត្រីសង្គមស៊ីវិល ដែលឃ្លាំមើលកូដកម្មនេះ សោកស្តាយចំពោះទង្វើរបស់អាជ្ញាធរដែលបន្តរារាំងនិងមិនជួយរកដំណោះស្រាយវិវាទិការងារនេះជាមួយថៅកែបន​ល្បែង​ណាហ្គាវើលដ៍ ដោយ​ទុកឲ្យកូដកររងទុក្ខវេទនា។