វីដេអូ
របរចិញ្ចឹមរុយរាជយកដង្កូវផលិតជាចំណីសត្វ
2024-11-04
កសិករមួយចំនួននៅក្នុងខេត្តកណ្ដាល និងខេត្តផ្សេងៗទៀត កំពុងចាប់អារម្មណ៍មុខរបរចិញ្ចឹមរុយទាហានខ្មៅ ឬរុយរាជ ដើម្បីយកដង្កូវផលិតជាចំណីសត្វសម្រាប់លក់ផ្គត់ផ្គង់ទៅដល់កសិដ្ឋានចិញ្ចឹមសត្វ ដូចជា ជ្រូក មាន់ ទា និងគោជាដើម។ ជាក់ស្ដែង កសិដ្ឋានចិញ្ចឹមរុយ ហ្គ្រូបហ្វីដស៍ (GrubFeeds) ស្ថិតនៅភូមិរលួស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ចង់ឱ្យកសិករងាកមកចាប់យកមុខរបរចិញ្ចឹមរុយនេះឱ្យបានច្រើន ខណៈកសិដ្ឋាននេះមានបំណងនាំចេញដង្កូវទៅលក់នៅក្រៅប្រទេសនាពេលខាងមុខ៕