វីដេអូ

តំណាងកូដករណាហ្គាវើលដ៍ដាក់លិខិតស្នើសំពន្យារពេលចូលសាលាដំបូង រាជធានីភ្នំពេញ

2022-11-30

ក្រុម​បុគ្គលិក​ណាហ្គាវើលដ៍​ចំនួន៤ រូប​គឺ​អ្នកស្រី រី សុវណ្ណឌី អ្នកស្រី ឈឹម សុខន កញ្ញា សុខ ស្រីពេជ្រ និង កញ្ញា ឈឹម ស៊ីថូ ដែល​កំពុង​ជាប់​ពន្ធនាគារ ព្រៃ​ស​ហៅ​កាត់​ថា (ម២ ) ចូល​មក​សាលាដំបូង​ដាក់​លិខិត​ស្នើ​សំ​ពន្យារ​ពេល​ចូល​រួម នីតិវិធី​ត្រៀម​ទាញ​យក​ហេតុផល​នៅ​ថ្ងៃទី ០១ ខែធ្នូ ២០២២ វេលា​ម៉ោង ២:៣០នាទី​​ល្ងាច​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។ ដោយ​ក្នុង​លិខិត​បាន​លើក​ឡើង​ថា​អ្នក​ទាំង​បួន​នាក់​មិន​អាច​ស្វែង​រក​មេធាវី ដើម្បី​ធ្វើ​ជា​អ្នក​តំណាង​ដោយ​អាណត្តិ ​ដើម្បី​ការពារ​សិទ្ធិ និង ផល​ប្រយោជន៍​របស់​ពួក​គាត់​បាន​ទេ៕