វីដេអូ

កសិករ​នៅ​ខេត្ត​តាកែវ​បារម្ភ​ថា បើ​អាជ្ញាធរ​មិន​បើក​ទំនប់​បង្ហូរ​ទឹក​រយៈពេល១សប្តាហ៍ទៀត ស្រូវប្រាំង​របស់​ពួកគាត់​នឹង​ខូចខាត

2025-01-25

កសិករ​អះអាង​ថា ស្រូវ​ដំណាំ​របស់​ពួកគាត់​ចាប់​ផ្តើម​ស្កក​ស្វិត​ងាប់​ជា​បន្តបន្ទាប់ ហើយ​ប្រសិនបើ​អាជ្ញាធរ​ពន្យារ​ពេល​បើក​ទំនប់​បង្ហូរ​ទឹក​នោះ ដំណាំ​របស់​ពួកគាត់​ប្រឈម​នឹង​ខូចខាត​ទាំងស្រុង។ ក្តី​បារម្ភ​ធ្វើ​ឡើង​បន្ទាប់​ពី អាជ្ញាធរ​ខេត្ត​បាន​សន្យា​បើក​ទំនប់​បង្ហូរ​ទឹក​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ឡើង​វិញ​ក្នុង រយៈពេល​១សប្តាហ៍​ទៀត ក្រោយ​កសិករ​តវ៉ា​បិទ​ផ្លូវ​រួច​មក៕