វីដេអូ

លោក ថាច់ សេដ្ឋា បដិសេធថាមិនបានចេញសែកអត់ប្រាក់ចំនួន ៥ សន្លឹក ដែលតុលាការថ្នាក់ក្រោមយកធ្វើជាភស្ដុតាងចោទប្រកាន់លោកនោះឡើយ

2024-05-20

អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បដិសេធថា លោកមិនបានចេញសែកស្អុយ ឬសែកអត់ប្រាក់ចំនួន ៥ សន្លឹកដូចការចោទប្រកាន់របស់តុលាការថ្នាក់ក្រោមនោះឡើយ និងស្នើទៅតុលាការកំពូល ពិចារណាផ្ដល់យុត្តិធម៌ឱ្យលោក។ សំណើនេះ ធ្វើឡើងក្នុងពេលតុលាការកំពូល បើកសវនាការបណ្ដឹងសាទុក្ខរបស់លោក ថាច់ សេដ្ឋា នៅថ្ងៃទី២០ ខែឧសភា ដោយប្រឆាំងនឹង សេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោម ដែលផ្តន្ទាទោសលោកឱ្យ ជាប់ពន្ធនាគារ រយៈពេល ១៨ខែពីបទចេញសែកស្អុយ។