វីដេអូ

កូដករណាហ្គាវើលដ៍អំពាវនាវឱ្យកម្មករចេះរួបរួមគ្នាប្រឈមទៅនឹងថៅកែជិះជាន់រំលោភសិទ្ធិ

2024-05-19

ក្រុមកូដករណាហ្គាវើលដ៍ (Nagaworld) ប្រមាណ៣០នាក់ នៅថ្ងៃទី១៨ ខែឧសភា បន្តប្រមូលផ្ដុំគ្នាធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីទាមទារឱ្យថៅកែដោះស្រាយវិវាទការងារ រួមទាំងអំពាវនាវទៅក្រុមកម្មករផ្សេងទៀត ត្រូវចេះរួបរួមគ្នាងើបតវ៉ាទាមទារសិទ្ធិ ពីថៅកែបរទេសដែលចូលចិត្តជិះជាន់ និងរំលោភសិទ្ធិកម្មករខ្មែរ។