វីដេអូ

តើ​កូនៗ​លោក ហ៊ុន សែន បាន​លុយ​ពី​ណា​ទិញ​ផ្ទះ​នៅ​អាមេរិក ពេល​កំពុង​សិក្សា​នៅ​ឡើយ?

2020-02-27

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ឆ្លើយតប​ទៅ​នឹង​អ្នក​រិះគន់​ថា​ លោក​គ្មាន​ទ្រព្យ​សម្បត្តិ​លាក់​ទុក​នៅ​ក្រៅ​ប្រទេស​ទេ ហើយ​ថា​បើ​មន្ត្រី​ណា​យក ទ្រព្យ​របស់​ខ្លួន​ ទៅ​លាក់​ទុក​នៅ​ក្រៅ​ប្រទេស​គឺ​ជា​មនុស្ស​ភ្លើ។ ទោះ​ជា​យ៉ាង​ណា កូនៗ​របស់​លោក ហ៊ុន សែន ទាំង​កូន​បង្កើត និង​កូន​ប្រសា ​សុទ្ធតែ​មាន ទ្រព្យ​សម្បត្តិ​នៅ​ក្រៅ​ប្រទេស តម្លៃ​ខ្ទង់​លាន​ដុល្លារ។ លោក ជុន ច័ន្ទបុត្រ សូម​ជូន​សេចក្ដី​រាយការណ៍ អំពី​ផ្ទះ​មួយ​ដែល​កូន​ទាំង​បួន​របស់​លោក ហ៊ុន សែន បាន​ទិញ និង​លក់​រួមគ្នា​ នៅ​សហរដ្ឋអាមេរិក។ នៅក្នុងសេចក្តីរាយការណ៍នេះ លោកអ្នកនាងនឹងបានជ្រាបអំពី ថាតើកូនលោក ហ៊ុន សែន បានលុយពីប្រភពណាដើម្បីបានយក ទៅទិញផ្ទះ នៅជាយក្រុង New York ដែល​មាន​តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ តាំង​ពី​ពួក​គេ​មាន​វ័យ​ជា​សិស្ស​និស្សិត​នៅឡើយ៖

ពាក្យ​គន្លឹះ
hun sen hun manet hun many hun manith hun mana

ព័ត៌មាន (0)
Share

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល