វីដេអូ

ពលរដ្ឋ​នេសាទ​​​នៅ​តំបន់​ពាម​ក្រសោប​​​​​នឹង​បោះបង់​មុខរបរ​នេសាទ​ បើ​ទិន្នផល​ត្រី​នៅ​តែ​ធ្លាក់​ចុះ​​

2023-09-26

ប្រជាពលរដ្ឋ​នេសាទ​នៅ​តំបន់​​ការពារ​ពាម​ក្រសោប​ ខេត្ត​កោះ​កុង​ បារម្ភ​ពី​ការ​ធ្លាក់​ចុះ​ទិន្នផល​នេសាទ​ ​ការ​បាត់​បង់​ជីវចម្រុះ និង​ការ​ប្រឈម​ជា​មួយ​ព្យុះ​​ ខណៈ​តំបន់​ការពារ​ធនធានធម្មជាតិ​នេះ​ កំពុង​តែ​បាត់​បង់​ព្រៃ​កោង​កាង​បន្តិច​ម្ដង​ៗ។ ពលរដ្ឋ​ដែល​ប្រកប​មុខ​របប​នេសាទ​​នៅ​តំបន់នោះ បាន​ឱ្យ​ដឹង​ថា ​​ពួកគាត់​មិន​អាច​​រក​ថវិកា ​ដើម្បី​​ផ្គត់​ផ្គង់​ជីវភាព​បាន​​ដូច​មុន​នោះ​ទេ​ ដោយ​សារ​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ទិន្នផល​នេសាទ​កាន់​តែ​ធ្លាក់​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ពួកគាត់​បារម្ភ​ថា ​ប្រសិន​បើ​​ ការ​បាត់​បង់​ព្រៃ​កោង​កាង​បន្ត​ទៀត​ ​អ្នក​ប្រកប​មុខ​របប​នេសាទ​ផ្សេង​ទៀត នឹង​បោះ​បង់​មុខរបរ​មិន​ខាន៕