វីដេអូ

កញ្ញា ម៉ម សុវុឌ្ឍិន៖ ក្រសួងការងារកំពុងបិទភ្នែក​ ធ្វើមើលមិនឃើញការតវ៉ារបស់កូដករ

2022-10-03

កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (NagaWorld) រិះគន់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ថា​កំពុង​តែ​បិទភ្នែក​ទាំង​សង្ខាង​ ធ្វើ​មើល​មិនឃើញ​ ការ​តវ៉ា​របស់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដែល​កំពុង​ទាមទារ​សិទ្ធិ​ការងារ​ និង​ទាមទារ​កុំ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ រើសអើង​សហជីព​ នៅ​កន្លែង​ធ្វើការ​។ កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ កញ្ញា ម៉ម សុវុឌ្ឍិន អះអាង​ថា កូដកម្ម​របស់​បុគ្គលិក​ណាហ្គាវើលដ៍​មិនមែន​ជា​បទ​ឧក្រិដ្ឋ​ទេ ប៉ុន្តែ​ពួកគាត់​ បែជា​ត្រូវ​អាជ្ញាធរ​វាយ​ដំ​តាម​ដង​ផ្លូវ​ ស្ទើ​រាល់​ថ្ងៃ៕ សូមលោកអ្នកនាង ស្តាប់ការលើកឡើងរបស់កូដករកញ្ញា ម៉ម សុវុឌ្ឍិន អំពីរឿងនេះ៖