ប័ណ្ណសារព័ត៌មាន
2012-05-08
សម្រង់ព័ត៌មានសម្រាប់សប្ដាហ៍នេះរួមមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មទៅនឹងមេដឹកនាំគណបក្ស សម រង្ស៊ី ពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់កំពង់ចម្លងអ្នកលឿង អះអាងថា មានអំពើពុករលួយនៅទីនោះ រួមនឹងព័ត៌មានមួយចំនួនទៀត។
2012-04-25
សម្រង់ព័ត៌មានសំខាន់ៗសម្រាប់សប្ដាហ៍នេះរួមមាន កម្ពុជាបើកដំណើរការជួញដូរផ្សារហ៊ុន ក្មួយប្រុសលោក ហ៊ុន សែន គ្រោងប្ដឹងកាសែតអូស្ត្រាលី ក្រសួងសុខាភិបាលរកវិធានការទប់ទល់នឹងជំងឺគ្រុនឈាន រួមនឹងព័ត៌មានមួយចំនួនទៀត។
2012-04-09
សម្រង់ព័ត៌មានសំខាន់ៗសម្រាប់សប្ដាហ៍នេះរួមមាន ព័ត៌មានទាក់ទងនឹងកិច្ចប្រជុំអាស៊ាន នារាជធានីភ្នំពេញ លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ រួមនឹងព័ត៌មានមួយចំនួនទៀត។
2012-04-02
សម្រង់ព័ត៌មានសំខាន់ៗសម្រាប់សប្ដាហ៍នេះរួមមាន មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិល ទទូចឲ្យរដ្ឋាភិបាលចាប់ជនសង្ស័យគប់គ្រាប់បែកនៅមុខអតីតរដ្ឋសភាមកផ្ដន្ទាទោស កិច្ចប្រជុំអាស៊ាននៅកម្ពុជា រួមនឹងព័ត៌មានផ្សេងៗទៀត។
2012-03-28
សម្រង់ព័ត៌មានសំខាន់ៗសម្រាប់សប្ដាហ៍នេះរួមមាន សមាគមអាដហុក ស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គាំទ្រឲ្យមានការដកទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសភូមា (មីយ៉ាន់ម៉ា) រួមនឹងព័ត៌មានដទៃទៀត។
2012-03-20
សម្រង់ព័ត៌មានសំខាន់ៗសម្រាប់សប្ដាហ៍នេះរួមមាន សង្គមស៊ីវិលទាមទារឲ្យមានការចាប់ជនសង្ស័យបាញ់កម្មករនៅបាវិត មកផ្ដន្ទាទោសតាមច្បាប់ តុលាការអន្តរជាតិគ្រោងនឹងបើកសវនាការលើបណ្ដឹងកម្ពុជា ទាក់ទងនឹងប្រាសាទព្រះវិហារ រួមទាំងព័ត៌មានផ្សេងៗទៀត។
2012-03-13
សម្រង់ព័ត៌មានសំខាន់ៗសម្រាប់សប្ដាហ៍នេះរួមមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដកតួនាទីអភិបាលក្រុងបាវិត ឥណ្ឌូនេស៊ីត្រៀមបញ្ជូនអ្នកសង្កេតការណ៍មកត្រួតពិនិត្យបទឈប់បាញ់នៅព្រំដែនខ្មែរ-ថៃ សំណង់ទ្វារទឹកបុរាណ១ត្រូវបានគេរកឃើញនៅខេត្តសៀមរាប រួមនឹងព័ត៌មានដទៃមួយចំនួនទៀត។
2012-03-07
សម្រង់ព័ត៌មានសំខាន់ៗសម្រាប់សប្ដាហ៍នេះរួមមាន សមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួន លោក ឈូក បណ្ឌិត ពីបទសង្ស័យថា បានបាញ់កម្មករឲ្យរបួសនៅឡើយទេ ប្រេស៊ីលគាំទ្របេក្ខភាពកម្ពុជា ជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមនឹងព័ត៌មានដទៃទៀត។
2012-02-29
សម្រង់ព័ត៌មានសំខាន់សម្រាប់សប្ដាហ៍នេះរួមមាន សាលាក្ដីខ្មែរក្រហមសហការជាមួយសារព័ត៌មាន ផ្សព្វផ្សាយពីការសុំអភ័យទោសរបស់ ឌុច តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក ចាន់ ចេង វិលមកកម្ពុជាវិញ បន្ទាប់ពីភៀសខ្លួនបាន២ខែ រួមនឹងព័ត៌មានដទៃទៀត។
2012-02-22
មន្ត្រីសាលាក្ដីខ្មែរក្រហមស្វែងរកថវិកាសម្រាប់ដំណើរការសាលាក្ដីបន្តទៀត ខ្មែរ-ថៃ សម្រេចបើកច្រកព្រំដែនអន្តរជាតិថ្មី និងរុករកបង្គោលព្រំដែនចាស់ អ្នកស្រី មូរ សុខហួរ រងការប្ដឹងពីបទរំដោះអ្នកភូមិបុរីកីឡា រួមទាំងព័ត៌មានផ្សេងៗទៀត។
2012-02-13
សម្រង់ព័ត៌មានសម្រាប់សប្ដាហ៍នេះរួមមាន សហចៅក្រមស៊ើបអង្កេតអន្តរជាតិ ទាមទារឲ្យចៅក្រមជាតិលាលែងពីតំណែង កម្ពុជារកយុទ្ធសាស្ត្រដើម្បីទប់ស្កាត់វិបត្តិបំណុលធ្ងន់ធ្ងរ រួមនឹងព័ត៌មានមួយចំនួនទៀត។
2012-02-07
សម្រង់ព័ត៌មានសំខាន់ៗសម្រាប់សប្ដាហ៍នេះរួមមាន តុលាការសម្រេចផ្ដន្ទាទោសអតីតប្រធានគុកទួលស្លែង ឬមន្ទីរស-២១ កាំង ហ្កេកអ៊ាវ ហៅ ឌុច ឲ្យគុកមួយជីវិត ប៉ូលិសដោះលែងអ្នកភូមិបុរីកីឡា ៥នាក់ និងអ្នកភូមិបឹងកក់ ១នាក់ រួមនឹងព័ត៌មានមួយចំនួនទៀត។
2012-01-31
សម្រង់ព័ត៌មានសម្រាប់សប្ដាហ៍នេះរួមមាន កម្ពុជាអនុញ្ញាតឲ្យការិយាល័យឧត្ដមស្នងការនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បន្តអាណត្តិ២ឆ្នាំទៀតនៅកម្ពុជា រដ្ឋាភិបាលបញ្ជាក់ពីមូលហេតុនៃការមិនតែងតាំងសហចៅក្រមស៊ើបអង្កេតអន្តរជាតិ បុគ្គលិកសាលាក្ដីខ្មែរក្រហមផ្នែកជាតិ មិនមានប្រាក់ខែបើក រួមនឹងព័ត៌មានដទៃទៀត។
2012-01-24
សម្រង់ព័ត៌មានសំខាន់ៗនៅក្នុងសប្ដាហ៍នេះ រួមមាន ព្រះមហាក្សត្រ ព្រះមហាវីរក្សត្រ និងសម្ដេចម៉ែ យាងទៅប្រទេសចិន កុមារខ្មែរម្នាក់ស្លាយដោយសារជំងឺគ្រុនផ្ដាសាយបក្សី ក្រសួងការពារជាតិតែងតាំងកូនប្រុសទី២ របស់លោក ហ៊ុន សែន ជាអនុប្រធាននាយកដ្ឋានចារកិច្ចនៃក្រសួងការពារជាតិកម្ពុជា រួមទាំងព័ត៌មានដទៃទៀត។
2012-01-16
សម្រង់ព័ត៌មានសំខាន់ៗរួមមាន រដ្ឋាភិបាលបដិសេធថាមិនបានរារាំងការតែងតាំងសហចៅក្រមស៊ើបអង្កេតអន្តរជាតិថ្មី មានករណីឆ្លងជំងឺផ្ដាសាយបក្សីថ្មី នៅបន្ទាយមានជ័យ យុទ្ធសាស្ត្រដើម្បីអភិរក្សសត្វផ្សោត រួមនឹងព័ត៌មានមួយចំនួនទៀត។