សមត្ថកិច្ច​ថា ការ​មិន​ឱ្យ​ពលរដ្ឋ​នៅ​ក្បែរ​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​គឺ​ដើម្បី​រក្សា​សណ្តាប់ធ្នាប់

ដោយ យ៉ង ចាន់តារា
2017-06-04
Share
គៀត ច័ន្ទថារិទ្ធ ៦១០ អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នា​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១៣។
Photo: RFA

មន្ត្រី​នាំពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បញ្ជាក់​ប្រាប់​អាស៊ីសេរី នៅរសៀល​ថ្ងៃ​ទី៤ មិថុនា ថា ការ​មិន​ឱ្យ​ពលរដ្ឋ​នៅ​ក្បែរ​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​នៅ​តាម​ការិយាល័យ​មួយ​ចំនួន​នោះ គឺ​ដើម្បី​ថែរក្សា​សណ្តាប់​ធ្នាប់​នៃ​ដំណើរ​ការ​រាប់​សន្លឹក​ឆ្នោត។

លោក​ថា ការ​ចោម​រោម​របស់​​ប្រជាពលរដ្ឋ​នៅ​ជិត​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត ធ្វើ​ឱ្យ​បាត់​សណ្តាប់​ធ្នាប់​ដែល​ជា​ការ​ប៉ះ​ពាល់ និង​រំខាន​ដល់​សកម្មភាព​គណៈកម្មាការ​រៀបចំ​ការបោះឆ្នោត​កំពុង​រាប់សន្លឹក​ឆ្នោត ហើយ​សមត្ថកិច្ច​​ដែល​ជា​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត អនុវត្ត​បែប​នេះ​ទៅ​តាម​សំណូម​ពរ​របស់​ប្រធាន​ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន ដើម្បី​កុំ​ឱ្យ​មាន​ការ​រំខាន​ដល់​ដំណើរ​​ការរាប់​សន្លឹ​ឆ្នោត

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល