- ស្ដាប់ការផ្សាយរួច
-
មើលកាលវិភាគផ្សាយប្រចាំថ្ងៃ
អាមេរិកនិងប្រទេសប្រជាធិបតេយ្យធំៗព្រមានកម្ពុជាក្រោយផាត់ភ្លើងទៀនចេញពីការបោះឆ្នោត
ក្រសួងការបរទេសសហរដ្ឋអាមេរិកនិងក្រុមប្រទេសទេសប្រជាធិបតេយ្យធំៗបានប្រតិកម្មចំពោះការរារាំងគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងខែកក្កដាខាងមុខនេះ និងបានទទូចឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ងាកមកតាមគន្លងប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្ស។ អ្នកវិភាគព្រមានថារដ្ឋាភិបាលលោក ហ៊ុន សែន នឹងទទួលរងសម្ពាធធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ។
- ស្ដាប់ការផ្សាយរួច
-
មើលកាលវិភាគផ្សាយប្រចាំថ្ងៃ
កម្មករត្រូវបានបង្ខំឱ្យទៅស្ដាប់លោក ហ៊ុន សែន និយាយ
2023-05-27នៅពីក្រោយឆាកស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងក្រុមកម្មករនិយោជិត ដែលលោក ហ៊ុន សែន តែងតែធ្វើរាល់ដង ក្រុមកម្មករមួយចំនួនអះអាងថា ពួកគេត្រូវបានថៅកែ និងអ្នកគ្រប់គ្រងរោងចក្របង្ខំឱ្យទៅទទួលលោក ហ៊ុន សែន ដែលធ្វើឱ្យប៉ះពាល់ដល់ម៉ោងសម្រាកក្រោយបំពេញការងារនឿយហត់ និងផ្លូវចិត្តរបស់ពួកគាត់។ ក្រុមកម្មករថា ពួកគាត់គ្មានអារម្មណ៍កក់ក្ដៅ និងភាពស្និទ្ធស្នាលបង្ហាញទៅថ្នាក់ដឹកនាំនោះឡើយ ដ្បិតគ្រប់យ៉ាងកើតចេញពីការសម្ដែង និងការបង្ខិតបង្ខំ។
លោក ហ៊ុន សែន ចោទមេដឹកនាំភ្លើងទៀនថា ប្រើល្បិចមិនចង់ចូលរួមការបោះឆ្នោត ដើម្បីឱ្យអន្តរជាតិដាក់គំនាបលើរដ្ឋាភិបាល
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាក់កំហុសទាំងគ្មានភស្តុតាងថា គណបក្សភ្លើងទៀន គឺមានឯកសារច្បាប់ដើម នៃចុះបញ្ជីរបស់គណបក្សនេះ ចូលរួមការបោះឆ្នោត ប៉ុន្តែ ថ្នាក់ដឹកនាំគណបក្សនេះមិនយកប្រើប្រាស់ទេ ព្រោះមិនចង់ចូលរួមការបោះឆ្នោត។