ហេតុអ្វី​មាន​គម្រោង​នេះ?

ក្នុង​ប្រវត្តិ​សាស្ត្រ​ទំនើប​ គ្មាន​ប្រទេស​ណា​ដែល​លេច​ត្រដែត និង​រីក​កាន់​តែ​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច​ប្រទេស​ចិន​នោះ​ទេ។ ទីក្រុង​ប៉េកាំង មក​ដល់​ពេល​នេះ នៅ​តែ​រក្សា​បាន​នូវ​ការ​សាយភាយ​ឥទ្ធិពល​ មក​​លើ​​ប្រទេស​ក្រីក្រ​​កម្ពុជា ដែលស្ថិត​​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​ចិន រាប់​ចាប់​តាំង​ពី​ការ​ជះ​ឥទ្ធិពល​មនោគមវិជ្ជា ការ​គាំទ្រ​ក្រុម​​ខ្មែរ​ក្រហម ​ចលនា​បដិវត្តន៍​រ៉ាឌីកាល់ ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ​ ​ការ​ផ្ដល់​ទី​ស្នាក់​នៅ​សម្រាប់​ការ​ភៀស​ព្រះកាយ​នៃ​ក្សត្រ​ដែល​ត្រូវ​គេ​ទម្លាក់​ពី​តំណែង រហូតដល់​ការបោះទុន​​វិនិយោគ និង​ការ​ទទួល​ស្គាល់​ភាព​ស្របច្បាប់​នៃ​​​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​បែប​ផ្ដាច់ការ របស់​លោក ហ៊ុន សែន សព្វថ្ងៃ​។ សម្រាប់​លោក ហ៊ុន សែន ប្រទេស​ចិន ផ្ដល់​ជំនួយ​​ដល់​កម្ពុជា ដោយ​មិន​ដាក់​លក្ខខណ្ឌ បាន​​​​ជួយ​ស្រោចស្រង់​ប្រទេស​កម្ពុជា ដែល​ត្រូវ​បានហែកហួរ​ដោយសារ​សង្គ្រាម ឲ្យ​មាន​សំណង់​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ទំនើប ហើយ​សម្រាប់​លោក ហ៊ុន សែន ទី​ក្រុង​ប៉េកាំង​​នេះឯង ដែល​ជួយ​​ផ្ដល់​ការ​គាំទ្រ​ផ្នែក​ការទូតដល់​លោក នៅពេល​ប្រទេសលោកខាងលិច ​ រិះគន់​ពី​​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុងប្រទេស​កម្ពុជា។

ទោះជាយ៉ាងណា​ក៏ដោយចុះ ស្រប​ពេល​នេះដែរ ប្រជាជន​កម្ពុជា កាន់​តែ​ច្រើន​ឡើងផ្ដើម​សង្ស័យ​​ ពី​វត្តមាន​នៃ​ប្រទេស​ចិន​នៅ​កម្ពុជា ថា​មាន​ទំហំ​​​ធំ​ជ្រុលឬ​យ៉ាង​ណា? ប្រជាជនមូលដ្ឋាន​រស់នៅ​តាម​ជនបទ​ កំពុង​ប្រឈម​ពី​ផលប៉ះពាល់​ នៃ​ការ​បំពុល​បរិសា្ថន​ និង​ការ​បំផ្លាញ​ព្រៃ​ឈើ ដែល​បង្ក​ឡើង​ពី​អាជីវកម្មរបស់​ចិន​ ​​រុករក​ធនធាន​ធម្មជាតិ​របស់​កម្ពុជា ហើយ​មិន​មែន​ក្រុមហ៊ុន​របស់​ចិន​ទាំង​អស់ ប្រតិបត្តិ​អាជីវកម្ម​របស់​ខ្លួន ស្រប​ទៅ​តាម​ច្បាប់​នោះ​ទេ។ កសិករ ព្រួយបារម្ភ​ពី​ការ​រស់នៅ​របស់​ពួកគាត់ ខណៈ​ប្រព័ន្ធ​​សាងសង់​ទំនប់​វារីអគ្គីសនី របស់​ក្រុមហ៊ុន​ចិន បណ្តាល​ឲ្យ​កម្រិត​ទឹក​ហូរ​នៃ​ទន្លេ​មេគង្គ​ ប្រែប្រួល។

ប្រទេសជិត​ខាង​កម្ពុជា និង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន មើលឃើញ​ថា រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ជា​ដៃ​ជើង​​របស់​ទីក្រុង​ប៉េកាំង ពិសេស​​ជំហរ​របស់​កម្ពុជា ដែល​ឈរ​ខាង​ប្រទេស​ចិន លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង រវាង​សមាជិក​អាស៊ាន​មួយ​ចំនួន ជាមួយចិន។

គម្រោង​សិក្សា​ស្រាវជ្រាវ​នេះ​ មាន​គោលបំណង​ពិនិត្យ​ស៊ីជម្រៅ​លក្ខណៈ​ជា​ប្រព័ន្ធ ពី​របៀប​ដែល​ទីក្រុង​ប៉េកាំង ដាក់​ឥទ្ធិពល និង​បន្ដ​កើន​ឡើង​ឥទ្ធិពល​របស់​ខ្លួន មកលើ​ប្រទេស​កម្ពុជា ពី​ជំនួយ​យោធា ដល់​ការ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ ​អាជីវកម្មរុករកនិង​ជីក​យក​រ៉ែ និង​ការ​កាប់​ព្រៃឈើ រហូតដល់លំហូរ​ជនជាតិ​ចិនមកកម្ពុជា។ ក្រុមការងារ​វិទ្យុអាស៊ីសេរី​ជា​ភាសាខ្មែរ នឹង​ជីក​ឲ្យ​ជ្រៅ​ ដើម្បី​ស្វែង​យល់​អំ​ពី​ទំនាក់​ទំនង​រវាង​កម្ពុជា និង​ចិន ដ៏​ស្មុគស្មាញ​នេះ។

កាលប្បវត្តិ

ប្រទេសចិន និងកម្ពុជាបានរួមដំណើរលើវិថីនៃចំណងការទូត អស់រយៈកាលជាងប្រាំទសវត្សរ៍មកហើយ។ នៅលើវិថីដ៏វែងអន្លាយនេះ តើទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការវិវត្តយ៉ាងណាខ្លះ?

ស្វែងយល់​បន្ថែម

ផែនទី​អន្តរកម្ម

គម្រោង​ ទទួលប្រាក់​កម្ចី​និង​ជំនួយពី ​ប្រទេសចិន.

ស្វែងយល់​បន្ថែម

វីដេអូ

សំណេរ​អត្ថបទ

ប្រវត្តិ​សង្ខេប​នៃ​ទំនាក់ទំនង​កម្ពុជា និង​ចិន (ភាគ​១)

ដោយ​ទទួល​បាន​ផល​ប្រយោជន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក មិត្តភាព​ស្អិត​ល្មួត​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន មក​ដល់​ដើម​ឆ្នាំ​២០១៦ បាន​ឡើង​ដល់​ចំណុច​កំពូល។ ទោះ​ជា​យ៉ាង​ណា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ប្រវត្តិ​ចាប់​តាំង​ពី​សម័យ​អង្គរ​ក្នុង​សតវត្ស​ទី​១៣ មក​ម្ល៉េះ។

ស្វែងយល់​បន្ថែម

ប្រវត្តិ​សង្ខេប​នៃ​ទំនាក់ទំនង​កម្ពុជា និង​ចិន (ភាគ​២)

ដោយសារ​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ដួល​រលំ​ទៅ​ហើយ ឥទ្ធិពល​ចិន បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ចាប់​ពី​ឆ្នាំ​១៩៧៩ រហូត​ដល់​ពេល​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដោយសារ​កម្ពុជា ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​លើក​បន្តុប​ដោយ​វៀតណាម។

ស្វែងយល់​បន្ថែម

ប្រវត្តិ​សង្ខេប​នៃ​ទំនាក់ទំនង​កម្ពុជា និង​ចិន (ភាគ​បញ្ចប់)

កម្ពុជា និង​ចិន កាន់​តែ​បង្ហាញ​ភាព​ស្អិតល្មួត​នៅ​ពេល​កម្ពុជា បញ្ជូន​ជន​ភៀស​ខ្លួន​ជនជាតិ​អ៊ុយហ្គរ៍ (Uighur) ចំនួន ២០​នាក់ ដែល​មក​សុំ​សិទ្ធិ​ជ្រក​កោន​នយោបាយ​នៅ​កម្ពុជា ទៅ​ឲ្យ​ប្រទេស​ចិន វិញ​នៅ​ឆ្នាំ​២០០៩។ ក្រោយ​ពេល​បញ្ជូន​អ្នក​ទាំង ២០​នាក់​ត្រឡប់​ទៅ​វិញ​បាន​ត្រឹម​មួយ​ថ្ងៃ អនុ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) បាន​ផ្ដល់​កញ្ចប់​ជំនួយ​ជា​ប្រាក់​កម្ចី​សម្បទាន និង​ប្រាក់​ជំនួយ​ឥត​សំណង​សរុប ១,២​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ចំនួន​ទឹក​ប្រាក់​នេះ បាន​ធ្វើ​ឲ្យ​ចិន ក្លាយ​ជា​ប្រទេស​ម្ចាស់​ជំនួយ​ធំ​បំផុត​របស់​កម្ពុជា។

ស្វែងយល់​បន្ថែម

តើ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ពី​តម្លាភាព​នៃ​ប្រាក់​កម្ចី​ពី​ប្រទេស​ចិន​កម្រិត​ណា​ដល់​ពលរដ្ឋ?

ប្រទេស​ចិន ជា​ម្ចាស់​បំណុល​ធំ​បំផុត​របស់​កម្ពុជា ដែល​គិត​អត្រា​ការប្រាក់​ជា​មធ្យម​ខ្ពស់​ជាង​គេ​បំផុត ធៀប​នឹង​ម្ចាស់​បំណុល​ដទៃ​ទៀត​របស់​កម្ពុជា។ តើ​រដ្ឋាភិបាល​បាន​បង្ហាញ​ពី​តម្លាភាព​កម្រិត​ណា​ដល់​ប្រជាជន​របស់​ខ្លួន ខណៈ​ដែល​ពួក​គេ​កំពុង​ក្លាយ​ខ្លួន​ជា​កូន​បំណុល​របស់​ចិន ក្នុង​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​នោះ?

ស្វែងយល់​បន្ថែម