គោលនយោបាយ​ស្ដីពី​ការសម្ងាត់

គោល​នយោបាយ​ស្ដី​ពី​ការ​រក្សា​ការ​សម្ងាត់​នេះ មាន​ប្រសិទ្ធ​ភាព​ចាប់​ពី​ថ្ងៃ​ទី ២៦ ខែ​កញ្ញា ឆ្នាំ ២០០៥ នេះ​តទៅ ។


Share

ការ​មើល ការ​អាន និង​ការទាញ​យក​ឯកសារ

នៅ​ពេល​អ្នក​មើល អាន ឬ ទាញ​យក​ឯកសារ​ពី​វ៉ិបសាយ​របស់​វិទ្យុ​អាស៊ីសេរី វិទ្យុ អាស៊ីសេរី មិន​ប្រមូល ឬ រក្សា​ទុក​អាសយដ្ឋាន​អ៊ីម៉េល របស់​អ្នក ឬ ឈ្មោះ​របស់​អ្នក ឬ អាសយដ្ឋាន​ផ្សេងៗ​ទៀត លើក​លែង​តែ​អ្នក​ស្ម័គ្រ​ចិត្ត​ផ្តល់​ជូន​ដល់​វិទ្យុ អាស៊ីសេរី ។ ឧទាហរណ៍ នៃ​ពេល​ដែល​អ្នក​ផ្តល់​ព័ត៌មាន​បែប​នេះ​មក​ដល់​វិទ្យុ​អាស៊ីសេរី រួម​មាន ការ​ចុះ​ឈ្មោះ​ប្រើ​ប្រាស់ និង ការ​ប្រើ​ប្រាស់ វេទិកា​ពិភាក្សា​របស់​វិទ្យុ​អាស៊ីសេរី ការ​ប្រើ​ប្រាស់​សេវា Podcast របស់​វិទ្យុ​អាស៊ីសេរី ឬ ការផ្ញើ​អត្ថបទ​មក​ឲ​ វិទ្យុ​អាស៊ីសេរី ។

នៅ​ពេល​ដែល​អ្នក​បើក​មើល អាន​ទំព័រ​នីមួយៗ ឬ ទាញ​យក​ព័ត៌មាន​ពី​គេហទំព័រ www.rfa.org វិទ្យុ​អាស៊ីសេរី ប្រមូល និង រក្សា​ទុក​ដោយ​ស្វ័យប្រវត្តិ​នូវ​ព័ត៌មាន​ដូច​ខាង​ក្រោម ទាក់ទង​នឹង​ការចូល​ប្រើប្រាស់​របស់​អ្នក តាមរយៈ​កំណត់ត្រា​ឯកសារ និង “Cookies” (ក្រុម​នៃ​តួ​អក្សរ​ដែល​សរសេរ​ក្នុង​ឯកសារ​នៅ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​របស់​អ្នក​ប្រើប្រាស់ នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​បើក​មើល​វ៉ិបសាយ) ៖

  •  អាសយដ្ឋាន IP (ពិធីការ​អ៊ិនថឹណិត) របស់​ម៉ាស៊ីន​កុំព្យូទ័រ​ដែល​ចូល​ប្រើ​វ៉ិបសាយ​របស់​វិទ្យុ​អាស៊ីសេរី
  • ប្រភេទ​កម្មវិធី​បើក​មើល​វ៉ិបសាយ ឬ ប្រព័ន្ធ​ប្រតិបត្តិការ​របស់​កុំព្យូទ័រ​ដែល​ប្រើប្រាស់​ដើម្បី​បើក​វ៉ិបសាយ​របស់​វិទ្យុ​អាស៊ីសេរី
  • កាលបរិច្ឆេទ និង​ពេលវេលា​ដែល​អ្នក​ចូល​ប្រើ​វ៉ិបសាយ​របស់​យើង
  • ប្រសិន​បើ​អ្នក​ភ្ជាប់​មក​កាន់ www.rfa.org តាមរយៈ​វ៉ិបសាយ​មួយ​ផ្សេង​ទៀត គឺ​យើង​នឹង​ប្រមូល​យក​អាសយដ្ឋាន​របស់​វ៉ិបសាយ​នោះ
  • ថា​តើ​អ្នក​ធ្លាប់​បើក​មើល​ម្តង​ហើយ ៗ ដែល​ត្រឡប់​មក​ប្រើ​ម្ដងទៀត ឬ​ជា​អ្នក​បើក​មើល​ថ្មី​នូវ​វ៉ិបសាយ​របស់​វិទ្យុ​អាស៊ីសេរី
  • ឯកសារ​ដែល​បាន​ទាញ​យក ឬ បាន​បើក​មើល ។

ការប្រើប្រាស់​វេទិកា​ពិភាក្សា​របស់​វិទ្យុ​អាស៊ីសេរី

នៅ​ពេល​ដែល​អ្នក​ចូលរួម​នៅ​ក្នុង​វេទិកា​ពិភាក្សា​របស់​វិទ្យុ​អាស៊ីសេរី វិទ្យុ​អាស៊ីសេរី ប្រមូល និង រក្សាទុក​នូវ​ព័ត៌មាន​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ ។ បន្ថែម​ពី​លើ​នេះ​ទៀត រាល់​ព័ត៌មាន​ទាំងឡាយ​ណា ដែល​អ្នក​បញ្ចេញ​ឲ​ដឹង​នៅ​លើ​វេទិកា​ពិភាក្សា របស់ វិទ្យុ​អាស៊ីសេរី នឹង​ក្លាយ​ជា​សាធារណៈ រួមបញ្ចូល​ទាំង​អាសយដ្ឋាន​អ៊ីម៉េល​ដែល​អ្នក​បាន​ផ្តល់​ឲ ។ សូម​យោង​ទៅ​លើ​វិធាន​ស្ដីពី​វេទិកា​ពិភាក្សា​របស់​វិទ្យុ​អាស៊ីសេរី ។

ការផ្ញើ​ព័ត៌មាន​ឲ​វិទ្យុ​អាស៊ីសេរី

ប្រសិន​បើ​អ្នក​ផ្ញើ​អ៊ីម៉េល គំនិត​រឿង តែងសេចក្តី និង/ឬ ឯកសារ​ផ្សេងៗ​ទៀត​មក​ឲ​វិទ្យុ​អាស៊ីសេរី​តាមរយៈ​វ៉ិបសាយ​របស់​វិទ្យុ​អាស៊ីសេរី វិទ្យុ​អាស៊ីសេរី ប្រមូល និង រក្សាទុក​នូវ​ព័ត៌មាន​ទាំងឡាយ​ដែល​បាន​រៀបរាប់​ខាង​លើ ។ បន្ថែម​ពី​លើ​នេះ​ទៀត វិទ្យុ អាស៊ីសេរី អាច​នឹង​ចុះផ្សាយ​ព័ត៌មាន​នោះ ឬ​សម្រង់​ពី​ព័ត៌មាន​នោះ នៅ​លើ​វ៉ិបសាយ​របស់​វិទ្យុ​អាស៊ីសេរី ឬ អាន​នៅ​ក្នុង​កម្មវិធី​ផ្សាយ​តាម​វិទ្យុ ឬ បោះពុម្ព​ផ្សាយ​ព័ត៌មាន​នោះ​ដោយ​វិធី​ផ្សេង​ពី​នេះ រួម​ជាមួយ​នឹង​ឈ្មោះ និង ទីកន្លែង​របស់​អ្នក (ទីក្រុង រដ្ឋ និង/ឬ ប្រទេស) ប្រសិន​បើ​អ្នក​បាន​ផ្តល់​នូវ​ព័ត៌មាន​បែបនេះ ។

ការប្រើប្រាស់​ព័ត៌មាន

ការប្រើប្រាស់​ព័ត៌មាន​ដែល​បាន​ប្រមូល ត្រូវ​បាន​កំហិត​ត្រឹមតែ ៖ ការឆ្លើយ​តប​ទៅ​នឹង​អ៊ីម៉េល​របស់​អ្នក​ប្រើប្រាស់ ប្រាប់​អំពី​ទីតាំង​របស់​អ្នក​ប្រើប្រាស់​នៅ​ពេល​ចុះផ្សាយ​អ៊ីម៉េល​របស់​អ្នក​ប្រើប្រាស់ ឬ ព័ត៌មាន​ផ្សេង​ទៀត​ដែល​បាន​ផ្ញើ​មក ឬ សម្រាប់​គោលបំណង​ផ្នែក​និពន្ធ ដូចជា ការ​ទាក់ទង​ជាមួយ​អ្នក​ប្រើប្រាស់​សម្រាប់​ធ្វើការ​ស្ទាបស្ទង់​មតិ​តាម​ប្រព័ន្ធ​អ៊ិនថឹណិត សម្រាប់​ គោលបំណង​ផ្ទៃក្នុង​ផ្សេងៗ​ទៀត​របស់​វិទ្យុ​អាស៊ីសេរី និង គោលបំណង​ផ្សេងៗ​ទៀត ដែល​បាន​បញ្ជាក់​នៅ​ខណៈ​ដែល​ព័ត៌មាន​នោះ​ត្រូវ​បាន​ប្រមូល ។

ព័ត៌មាន​ដែល​វិទ្យុ​អាស៊ីសេរី​បាន​ប្រមូល នឹង​មិន​ត្រូវ​ផ្តល់​ទៅ​ឲ​ភាគី​ខាង​ក្រៅ​ឡើយ លើក​លែង​ចំពោះ​អ្នក​ផ្គត់ផ្គង់​សេវា​របស់​វិទ្យុ​អាស៊ីសេរី (ដូចជា សេវា​ស្រាវជ្រាវ​អំពី​អ្នក​ស្តាប់​របស់​វិទ្យុ​អាស៊ីសេរី ជាដើម) ។ វិទ្យុ អាស៊ីសេរី ក៏​អាច​នឹង​បញ្ចេញ​ឲ​ដឹង​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន​ផងដែរ ប្រសិន​បើ​ច្បាប់​តម្រូវ ឬ ប្រសិន​បើ​យើង​ជឿជាក់​ថា​ទង្វើ​បែបនេះ​ជា​ការ​ចាំបាច់​ដើម្បី​ការពារ​កុំ​ឲ​មាន​ការ​ប្រើ​ប្រាស់​ខុស ឬ ការ​ប្រើ​ប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត​នូវ​វ៉ិបសាយ​របស់​វិទ្យុ​អាស៊ីសេរី ឬ ប្រសិន​បើ​ចាំបាច់ ដើម្បី​ ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន ឬ ទ្រព្យសម្បត្តិ របស់​អ្នក​ប្រើប្រាស់​វ៉ិបសាយ​វិទ្យុ​អាស៊ីសេរី សាធារណជន ឬ វិទ្យុ​អាស៊ីសេរី និង និយោជិត របស់ខ្លួន ។

កុមារ

អ្នក​ត្រូវ​តែ​មាន​អាយុ​យ៉ាងតិច ១៣ឆ្នាំ ដើម្បី​ចុះ​ឈ្មោះ​ប្រើ ឬ ចូលរួម​នៅ​ក្នុង​វេទិកា​ពិភាក្សា ។ ប្រសិន​បើ​អ្នក​មាន​អាយុ​តិច​ជាង ១៣ឆ្នាំ សូម​កុំ​ផ្ញើ​ព័ត៌មាន​អំពី​ខ្លួនអ្នក រួមទាំង​ឈ្មោះ អាសយដ្ឋាន ឬ អាសយដ្ឋាន​អ៊ីម៉េល ។ ប្រសិន​បើ​យើង​រក​ឃើញ​ថា យើង​បាន​ប្រមូល​ព័ត៌មាន​ដែល​បង្ហាញ​អត្តសញ្ញាណ​ផ្ទាល់ខ្លួន​ពី​កុមារ​ដែល​មាន​អាយុ​ក្រោម ១៣ឆ្នាំ យើង​នឹង​លុប​ព័ត៌មាន​នោះ​ចេញ​ពី​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​របស់​យើង​ភ្លាម ។

អ្នក​ប្រើប្រាស់​ដែល​មាន​អាយុ​ក្នុងចន្លោះពី ១៣ និង ១៨ឆ្នាំ ត្រូវ​តែ​ទទួល​ការអនុញ្ញាត​ពី​ឪពុក​ម្តាយ ឬ អាណាព្យាបាល​របស់​ខ្លួន​សិន មុន​ពេល​ចុះ​ឈ្មោះ​ដើម្បី​ប្រើប្រាស់​វេទិកា​ពិភាក្សា ឬ ផ្ញើ​នូវ​ព័ត៌មាន​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ផ្ទាល់ខ្លួន ។

ការភ្ជាប់​ទៅ​កាន់​វ៉ិបសាយ​ផ្សេង​ទៀត

វ៉ិបសាយ​របស់​វិទ្យុ​អាស៊ីសេរី អាច​មាន​ដាក់​អាសយដ្ឋាន​ភ្ជាប់​ទៅ​វ៉ិបសាយ​ផ្សេងៗ​ទៀត ។ វិទ្យុ​អាស៊ីសេរី មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការអនុវត្ត​ទាក់ទង​នឹង​គោលនយោបាយ​រក្សា​ការសម្ងាត់ ឬ ការ​បញ្ចេញ​ឲ​ដឹង​នូវព័ត៌មាន ឬ ឯកសារ​ណាមួយ ដែល​ត្រូវ​បាន​ប្រមូល​នៅ​លើ​វ៉ិបសាយ​ផ្សេង​ទាំងនោះ​ឡើយ ។

ការយល់ព្រម​ទទួល​យក​លក្ខខណ្ឌ​នៃ​គោល​នយោបាយ​រក្សា​ការសម្ងាត់

វិទ្យុ​អាស៊ីសេរី រក្សា​សិទ្ធិ​ក្នុង​ការ​ធ្វើការ​កែប្រែ​គោលនយោបាយ​នេះ តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​នៅ​ពេល​ណាមួយ​ក៏បាន ។ ការប្រើប្រាស់​វ៉ិបសាយ​របស់​វិទ្យុ​អាស៊ីសេរី នឹង​មាន​ន័យ​ថា អ្នក​យល់ព្រម​ទទួល​យក​លក្ខខណ្ឌ​ណាមួយ​នៃ​គោលនយោបាយ​ដែល​មាន​ប្រសិទ្ធភាព​នៅ​គ្រា​នោះ ។ អ្នក​ត្រូវ​អាន​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់ របស់​វិទ្យុ​អាស៊ីសេរី ដើម្បី​ស្វែងយល់​អំពី​លក្ខខណ្ឌ​បន្ថែម​ទៀត​ដែល​ទាក់ទង​នឹង​ការប្រើប្រាស់​វ៉ិបសាយ​របស់​យើង ៕

Anonymous says:
Jan 31, 2012 01:02 PM

I appreciated and always support you Free Asia.

Anonymous says:
Jan 17, 2013 09:10 AM

Why the police in Poy Pet take money from the people when they are crossing border to thailand this is a curruption please look at this sistuation to correct them not to do more cuz it dirty nas

Anonymous says:
Feb 05, 2011 05:21 AM

thai crazy and stupid

Anonymous says:
Nov 16, 2012 11:25 AM

Police asks money 100THB or 10,000KHR before scanning passport in passport scanning room at Poipet border. Is it legal or illegal.

Anonymous says:
May 06, 2011 03:24 PM

I want to know why the gasoline get high raise to 5500r? Can you tell this to the goverment?

Anonymous says:
Mar 27, 2012 08:08 PM

ជំហានគីងគក់ប្រមឹកតែងនាំមកនូវគ្រោះមហន្តរាយ ដូច្នេះសូមកុំយកយុទ្ធសាស្រ្តនេះមកអនុវត្តន៏ក្នុងប្រទេសខ្មែរ។ ប្រជារាស្រ្តជូបហន្តរាយជាច្រើនដោយសាជំហាន គីងគក់ប្រមឹកនេះ។ ហន្តរាយរូមមានោះ ការបណ្តេញប្រជារាស្រ្តចេញពីលំនៅថានដើម្បីយកដីជូនក្រុមហុន ការបាញ់ប្រហារដោយអាជ្ញាធរពេលតវាមិងម្ចាស់ក្រុមហុន (ករណីនៅបវិត)និង ករណីដ៏ព្រីព្រូញដ៏ទៃៗទៀត សូមបងប្អួនជួយរៀបរាប់។ល។

Anonymous says:
May 01, 2012 12:09 AM

តើមេដឹកនាំហុ៑នសែនគាត់កំពុងបំរើផលប្រយោជន៏អោយប្រជាពលរដ្ឋខ្មែរ orអោយបរទេសឈ្លានពាន(ជាពិសេសវៀតណាម)បានជាធ្វើអោយមានការដណ្តើមយកដីធ្លីពីប្រជាពលរដ្ឋនិងអំពើឃាតកម្មស្ទើពេញផ្ទៃប្រទេសហើយបែរជារដ្ឋាភិបាលសំងំសោយសុខធើ្វមិនដឹងមិនលឺពីទុក្ខលំបាករបស់ប្រជាពលរដ្ឋទៅវិញ?

Anonymous says:
Aug 30, 2011 06:43 PM

ជំងឺពុករលួយនិង​​​ បក្សពួកនិយមបានរូមរិតសង្គមខ្មែអោយក្លាយ ជាសសង្គមមួយដែលអាប​អ៊ូរ និងពោរពេញទៅដោយភាពអយុត្តិធម៍៕​ ដោយសាតែភាពងុបនិងឈ្លុកវង្វេងនឹងអំណាចនិងធនធានដែលបានពីការកែងប្រវ័ញ្ញ ជញ្ជក់ឈាមរាស្រ្ត ពួកនរកស៊ីខួរខាំអស់នោះ ហ៊ានធ្វើទង្វើគ្រប់យ៉ាងដើម្បីបំពេញមហិចតារបស់ខ្លួន សូម្បីតែការ ការគាបសង្កត់ សំលាប់រាស្រ្តស្លូតត្រង់ រហូតដល់បំផ្លិចបំផ្លាញ់សម្បត្តិធម្មជាតិ លក់ទឹកដីនិងរណប់ក្រោមអំណាច​យូន និងប្រើប្រាស់អំណាចយូនដើម្បីជញ្ជក់ឈាមរាស្រ្តអេង។

Anonymous says:
Sep 23, 2011 02:27 PM

I like Radio Free Asia very much, provides the true information in Cambodia. in Cambodia as we know already no one news paper, Radio and TV broadcast about bad news of government they are afraid when they broadcast the bad news, so this is show that if we want to know clearly about Cambodian's government pls visit RFA.

Anonymous says:
Sep 11, 2011 02:24 AM

It is difficult to stop corruption in Cambodia,why?
- the government is corrupted
- all officials government are corrupted
- business people are also corrupted
In the present day,I have noticed lots of officials government are rich,very rich but their salary is very low,why? Only one answer is corruption.

Anonymous says:
Sep 20, 2011 01:46 AM

កន្លែងដែលពុករលួយជាងគេ​គឺក្រសួងហិរញ្ញវត្ថុ​ព្រោះពេលគេចុះអធិការកិច្ចតាមក្រសួង-មន្ទីរនានាគេតែងតែរកលេសខុសនេះ-ខុសនោះជានិច្ច​បន្ទាប់មកគេចាប់ផ្តើមដាក់តម្លៃ​1000​ដុល្លា-5000ដុល្លាតាមការរកឃើញកំហុសតិច​ឬច្រើនរបស់ក្រសួង-មន្ទីរទាំងនោះ។​នេះគឺជាអំពើពុករលួយជាប្រព័ន្ធ។​ព្រោះអ្វីៗក៏គេកាត់ភាគរយដែរ​នៅពេលដែលក្រសួង-មន្ទីរទៅដកថវិការដ្ឋម្ដងៗ។​បើមិនជឿសូមស្ថាប័នប្រឆាំងអំពើពុករលួយចុះសួរតាមក្រសួង-មន្ទីរនានាសាកមើលទៅដឹងហើយ​គ្រាន់តែតិច្ចឬច្រើនទៅតាមទីកន្លែង៕

Anonymous says:
Jan 26, 2011 11:54 AM

Thank you for real new in cambodia

Anonymous says:
Feb 03, 2012 10:56 PM

អ្វីដែលកើតមានក្នុងប្រទេស ក្រោមការដឹកនាំរបស់សម្តេច តេជោ អ្នកណាចង់រកអីក៏មាន ប្រសិនបើសម្តេចឲ្យ ។​តែបើ សម្តចមិនឲ្យ ធ្វើមេចក៏រកមិនឃើញដែរ ។ សម្តេចប្រសព្វ តាក់តែងដឹកឲ្យសម្រចផែនការណាស់ ត្រឹម FBIអ្នកឯងអាច រកឃើញអង្គហេតុមួយចំនួននៅអាមេរិក​ តែនៅកម្ពុជា មិនអាចរកឃើញទេ ។ សម្តេចមិនមែនខ្លាំងតែសម្តីទេ រឿងអីក៏ដោយឲ្យតែសម្តចចង់ធ្វើគឺធ្វើបានទាំងអស់។ សម្តេចហxស យើងអាចប្រៀបថាជា ព្រះឥន្ទុ,ទេវតា,បុរសខ្លាំង,​មហាបុរសរដ្ឋ ។ល។

Anonymous says:
Sep 09, 2010 09:54 PM

I agree

Anonymous says:
Nov 19, 2012 10:47 PM

ខ្ញុំចង់អោយការបោះឆ្នោតនៅថ្ងៃ២៧ឆ្នាំ២០១៣អោយមានប្រជាជនដែលរស់ក្រៅប្រទេសទាំងអស់ចូលរួមនាំគ្នាបោះឆ្នោតដើម្បីអោយមានយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា ខ្ញុំចង់អោយប្រទេសកម្ពុជាអភិវឌ្ឍន៍ដូចប្រទេសគេ អញ្ចឹងហើយទើបខ្ញុំចង់អោយ គណបក្សដែលទើបបង្កើតថ្មីគឺគណបក្សសង្គ្រោះជាតិ ជួយធ្វើយ៉ាងណានាំពលករខ្មែរអោយទៅបោះឆ្នោតផង មុននិងបញ្ចប់ខ្ញុំបាទអូមអគុណដល់ វិទ្យុអាសីសេរីដែលបានផ្សាយអំពីរឿងពិតនៅប្រទេសកម្ពុជា សូមអគុណ។

Anonymous says:
Sep 15, 2011 03:24 PM

from today onward please goverment stop to give the land to forrener becauce alotof khmer poeple they have no land and also who whiting too is me

Anonymous says:
Dec 27, 2012 01:11 AM

I very happy to support this comment!
How Hun Sen can open TV or Radio to generate for other peoples?

Anonymous says:
Jan 16, 2013 01:32 AM

ហេតុអ្វីបានជា​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ជនជាតិ​យួន​ចូល​មក​រស់នៅ​ស្រុក​ខ្មែរ​ដោយ​ខុស​ច្បាប់

Anonymous says:
Dec 17, 2011 08:44 PM

ខ្ញុំចង់សំណូមពរឲ្យវិទ្យុអាស៊ីសេរីបង្កើតនាទីវិភាគបញ្ហាផ្សេងៗដូចជា នយោបាយ សង្គម សេដ្ឋកិច្ច ជាដើម។ ខ្ញុំសូមគាំទ្រចំពោះបេសកកម្មរបស់វិទ្យុអាស៊ីសេរី។

Anonymous says:
Sep 11, 2011 02:38 AM

I really like Radio Free Asia that provides the true information in Cambodia and around the world. The Radio and TV in Cambodia are not true. They only pro the government. They only provide the good points of the government but not the weakness.

Anonymous says:
Feb 03, 2012 11:16 PM

រដ្ឋាភិបាលគួរពិនិត្យមើលផង ប្រាក់ក្រសួងសេដ្ឋកិច្ចប្រកាស ថាសល់នៅក្នុងរតនាគារជាតិ តែប្រាក់ខែ្មរមន្ត្រីរាជការ បើកមិនដែលទៀងទេ។ បើមិនជុះទេកុំផោមឲ្យឆ្កែអ ។

Anonymous says:
Jan 29, 2013 07:33 PM

ប្រាក់រង្វាន់ និងប្រាក់ខែរបស់មន្រ្តីពន្ធដារបើកយឺតជារៀងរាល់ខែ។ ជាក់ស្តែង ប្រាក់រង្វាន់ខែធ្នូ ២០១២ មិនទាន់បើកនៅឡើយមកដល់ខែមករា២០១៣នេះ ដោយពុំមានការផ្តល់ហេតុផលណាមួយឡើយ។

Anonymous says:
Jan 31, 2011 10:39 AM

យល់ព្រម

Anonymous says:
Sep 10, 2011 12:19 AM

អំពើបុករលួយមិនងាយនឹងបាត់ពីសង្គមខ្មែរទេ។ដរាបណាជំហានគីង្គក់នៅតែអនុវត្ត។ព្រោះអី ដូចអស់លោកឃើញស្រាប់ បឺតយកពីថ្នាក់ក្រោមរុញឡើងលើ នឹងដើម្បីរក្សារលំនឹងអំនាចនឹងថ្កល់បាន។បើចង់កែប្រែអំពើពុករលួយនេះ លុះត្រា​តែបញ្ញាវន្ត គ្រប់ជាន់ថ្នាក់ គ្រប់ជំនាន់ ប្តូរការគិត នឹងពង្រឹងអំពើនេះចាប់ពីខ្លួនឯងផ្ទាល់។

Anonymous says:
Jul 04, 2011 04:38 PM

សួស្តីប្រិយមិត្ត RFA ទាំងអស់តើអ្នកមានគំនិតដូចខ្ញុំដែរទេថាប្រជាជនកម្ពុជាចាប់តាំងពីប្រជារាស្រ្តតូចតាចដល់មន្រ្តីរាជការ Police រហូតដល់នាយករដ្ឋមន្រ្តី​គ្មានណាម្នាក់គោរពច្បាប់ចរាចរណ៏បាន100%នោះទេ​ពេលគេធ្វើដំណើរពេលយប់គេឆ្លងកាត់ភ្លើង ក្រហមហើយភ្លើងលឿងមិនទាន់រលត់ផងគេឆ្លងផុតបាត់ទៅហើយចុះបើ Police ចរាចរណ៏ល្មើសច្បាប់ហើយបែរទៅចាប់អ្នកដំណើរផ្សេងទៀតហើយចំរិតទាលុយបែបអនាធិបតេយ្យយកលុយលើសច្បាប់កំណត់តើ Police ចរាចរណ៏នោះគួរន្ទះបាញ់ងាប់ដែទេ?ខ្ញុំបន់ស្រន់សូមអោយប្តូរសង្គមដូចឆ្នាំ79​​ខ្ញុំនឹងអូសក្បាលPolice ជាឈ្លើងនោះទៅអារករទាំងរសតែម្តង

Anonymous says:
Jul 07, 2011 02:08 PM

ពេលមេឃងងឹតកលរកភ្ឡៀងសូម Police ចរាចរណ៏ទាំងអស់រកកនែ្ឡងគួរសមផង សូមកុំជ្រកក្រោមដើមឈើប្រយ័ត្នរន្ទះបាញ់ងាប់តៃហោង ប្រជាជនទូទាំងកម្ពុជាស្ទើ80%បានដាក់បណ្តាសារចង់អោយ Police ចរាចរណ៏ងាប់តៃហោងដោយសារPolice នោះចំរិតទាលុយបែបអនាធិបតេយ្យពេក ហើយរដ្ឋាភិបាលគួរយកចិត្តទុកដាក់រឿងនេះផងប្រយ័ត្តមានការបះបោរពេញទីក្រុងហើយកុំអាងបិទទ្វាវាយឆ្កែថាឆ្កែនោះមិនចេះខាំអោយសោះ៕

Anonymous says:
Feb 19, 2011 12:42 PM

i love khmer

Anonymous says:
Apr 26, 2015 04:43 AM

សូមជួយពិនិត្យលើមន្ទីរសង្កមកិច្ចនិងមន្ទីរពាក់ព័ន្ធក្នុងខេត្តព្រៃវែងដែលមន្ត្រីចូលនិវត្តន៏តាំងពីខែតុលាឆ្នាំ២០១៤មិនទាន់បានបើកប្រាក់តាមគោលការណ៏មន្ត្រីចូលនិវត្តន៏សូម្បីតែ១រៀលក៏គ្មានដែរ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល