ខ្សែ​ភាពយន្ត​ឯកសារ​ស្ដី​អំពី​ក្រុម​កីឡាករ Baseball ជាតិ​ខ្មែរ

ខ្សែ​ភាពយន្ត​ឯកសារ​ក្រោម​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា «The Rice Field of Dreams» ផលិត​ដោយ​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​មួយ​រូប ដែល​បាន​រស់​រាន​មាន​ជីវិត​ឆ្លង​កាត់​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម គ្រោង​នឹង​ដាក់​បញ្ចាំង​ជូន​សាធារណជន​នៅ​ពេល​ឆាប់ៗ​នេះ។

0:00 / 0:00

ខ្សែ​ភាពយន្ត​នេះ​គឺ​ក្នុង​បំណង​បង្ហាញ​អំពី​ជ្រុង​មួយ​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ ព្រម​ទាំង​ការ​ព្យាយាម​ព្យាបាល​មុខ​របួស​ការ​ឈឺ​ចាប់​របស់​ពលរដ្ឋ​ខ្មែរ​រង​គ្រោះ​ក្នុង​ការ​នាំ​នូវ​ក្ដី​សង្ឃឹម និង​កិត្តិយស​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ និង​ប្រទេស​ជាតិ​មាតុភូមិ តាម​រយៈ​កីឡា Baseball ដែល​ជា​កីឡា​ប្រជាប្រិយ​របស់​ពលរដ្ឋ​អាមេរិកាំង។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកនាង កេសរណ្ណីយ្យា អំពី​ដំណើរ​នៃ​ការ​ផលិត​ខ្សែ​ភាពយន្ត​នេះ ដោយ​ដក​ស្រង់​ផ្នែក​ខ្លះ​នៃ​សាច់​រឿង​មក​ជូន​ជ្រាប ៖