បទសម្ភាសន៍​ជាមួយ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច

ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក កែវ ពុទ្ធរស្មី បាន​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ជុំវិញ​គោលនយោបាយ​របស់​បក្ស ។

គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ចង​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រាជ​រដ្ឋាភិបាល​ចម្រុះ​៣​អាណត្តិ​មក​ហើយ ដោយ​គ្រាន់តែ​បាន​ផ្លាស់ប្តូរ​ប្រធាន​គណបក្ស​ប៉ុណ្ណោះ ព្រោះ​តែ​មាន​ការ​ប្រេះស្រាំ​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ ។

តើ​គណបក្ស​នេះ​មាន​គោលនយោបាយ​ដូចម្តេច​ក្រោយពី​មាន​ប្រធាន​ថ្មី ជំនួស​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ?

សូម​អញ្ជើញ​ស្តាប់​លោក កែវ ពុទ្ធរស្មី ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ជា​ឧប​នាយក​រដ្ឋមន្រ្តី ឆ្លើយ​នឹង​សំណួរ​លោក ហាស់ សាន ដូច​តទៅ ៖