ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ចាប់យករបរដាំដើមក្រចៅ យកសម្បកធ្វើខ្សែព្រាលលក់ ឬហៅថាក្រចៅកូត រកប្រាក់ចំណូលបន្ថែមសម្រាប់ដោះស្រាយជីវភាពគ្រួសារក្រៅពីការធ្វើស្រែចម្ការ។ ដើមក្រចៅខ្លះទំហំប៉ុនមេដៃ និងប៉ុនមេជើងមនុស្សចាស់ និងមានកម្ពស់ប្រហែលពីពីរម៉ែត្រទៅ ៣ម៉ែត្រ ដែលប្រជាកសិករនៅស្រុកឯកភ្នំ ភាគច្រើនដាំនៅលើដីស្រែទីទួលមិនងាយដក់ទឹក។ អ្នកភូមិអះអាងថា មូលហេតុដែលដាំនៅលើដីទួល ដើម្បីឲ្យដើមក្រចៅលូតលាស់បានល្អ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។