រូបត្លុកនយោបាយ​៖ ការ​សងសឹក​ដ៏​រីក​រាល​ដាល​ក្នុង​សង្គម​ចិន

អាជ្ញាធរ​ចិន កំពុង​កៀរគរ​សាធារណជន​ឱ្យ​ដោះស្រាយ​វិវាទ​អាពាហ៍ពិពាហ៍ ផ្លូវ​ច្បាប់ ដីធ្លី និង​វិវាទ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ក្រោយ​ពី​មាន​ករណី​​បុរស​វ័យ ៦២ ឆ្នាំ​ម្នាក់ ដែល​ខឹង​សម្បា​នឹង​រឿង​បែងចែក​ទ្រព្យសម្បតិ្ត​ពី​ការ​លែងលះ​ប្រពន្ធ បាន​បើក​រថយន្ត​​បុក​រះ​ដោយ​ចេតនា​លើ​ហ្វូង​មនុស្ស​​នៅ​ពហុកីឡាដ្ឋាន​មួយ​កន្លែង​នៅ​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង ជូហៃ (Zhuhai) ប្រទេស​ចិន។ មនុស្ស​យ៉ាង​ហោច​ណាស់ ៣៥​នាក់ បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​នេះ។

ហេតុការណ៍​​បើក​រថយន្ត​បុក​រះ​លើ​ហ្វូង​មនុស្ស និង​ឧបទ្ទវហេតុ​ផ្សេងទៀត​នា​ពេល​ថ្មីៗ​នេះ បាន​នាំ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​នៅ​ក្រុង​ប៉េកាំង ជុំវិញ​ផលវិបាក​ផ្នែក​នយោបាយ​ដោយសារ​តែ​ការ​កើនឡើង​នៃ​អំពើ​វាយ​ប្រហារ​បែប «សងសឹក​​សង្គម» មកលើ​ជន​ស្លូត​ត្រង់​ពី​ក្រុម​មនុស្ស​ដែល​ខក​ចិត្ត​ក្នុង​ជីវិត​របស់​ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។