រូបត្លុកនយោបាយ​៖ ស្តង់ដារ​យុត្តិធម៌ «សុំ​ទោស​ត្រកូល​ហ៊ុន»

ដោយ វិទ្យុអាស៊ីសេរី
2024.10.31
រូបត្លុកនយោបាយ​៖ ស្តង់ដារ​យុត្តិធម៌ «សុំ​ទោស​ត្រកូល​ហ៊ុន» រូបត្លុកនយោបាយ​៖ ស្តង់ដារ​យុត្តិធម៌ «សុំ​ទោស​ត្រកូល​ហ៊ុន»
រូប៖ RFA

មាន​លុយ មាន​អំណាច មាន​ខ្នង មាន​យុត្តិធម៌។ ប៉ុន្តែ សម្រាប់​អ្នក​ទោស​នយោបាយ ឬ អ្នក​ទោស​មនសិការ​ក្នុង​សម័យកាល «អរគុណ​សន្តិភាព» ពួកគេ​ត្រូវ​នឹកគិត​ដល់​ពាក្យ​ពេចន៍​មួយ​ទៀត ដើម្បី​​អាច​ឆាប់​រួច​ខ្លួន​ពី​ការ​ចាប់​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​ឪ និង​កូន​ត្រកូល «ហ៊ុន» បើ​ទោះ​បី​ជា​ពួកគេ​ពុំ​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ក៏​ដោយ។ នោះ​គឺ​ត្រូវ​សរសេរ​លិខិត ឬ ចេញ​វីដេអូ​សុំ​ទោស​ត្រកូល «ហ៊ុន» ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​សេរីភាព​ក្រោម​លក្ខខណ្ឌ​តាម​ឃ្លាំមើល​របស់​តុលាការ។ ករណី​សំណុំ​រឿង​ដោះលែង​អ្នក​កាសែត​ឯករាជ្យ លោក ម៉ិច ដារ៉ា, សំណុំ​រឿង​ប្អូន​ប្រុស​អតីត​មេ​ចលនា​យុវជន​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ជប៉ុន លោក ហៃ វណ្ណា គឺ​លោក ហៃ វណ្ណនិត និង​សំណុំរឿង​សកម្មជន​យុវជន​មួយ​ចំនួន​ទៀត ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ទំនោរ​នេះ ដែល​ស្ទើរ​តែ​ក្លាយជា​ស្តង់ដារ​យុត្តិធម៌​ក្នុង​សង្គម​សម័យកាល «អរគុណ​សន្តិភាព»។

កម្ពុជា​បន្ត​ជាប់​ឈ្មោះ​ជា​ប្រទេស​ពូកែ​ខាង​រំលោភ​ច្បាប់​ជាង​គេ​នៅ​លើ​ពិភពលោក ពោលគឺ​ជាប់លេខ​ស្ទើរ​តែ​នៅ​បាត​តារាង​ក្នុង​ឆ្នាំ២០២៤​នេះ។ នេះ​បើ​យោង​តាម​ការ​វាយតម្លៃ​របស់​អង្គការ ​គម្រោង​យុត្តិធម៌​ពិភពលោក (WJP)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង ថា លោក ហ៊ុន ម៉ាណែត កំពុង​បោកពលរដ្ឋ និង​អន្តរជាតិ អំពី​ការ​ប្ដេជ្ញា​ចិត្ត​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ SDGs របស់​ អ.ស.ប
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។