«មោទនភាព​ជាតិ​ខ្មែរ» ដែល​បាន​វ៉ាក់សាំង​កូវីដ-១៩ ពី​ចិន?

ដោយ៖ អាស៊ីសេរី
2021-02-20
Share
«មោទនភាព​ជាតិ​ខ្មែរ» ដែល​បាន​វ៉ាក់សាំង​កូវីដ-១៩ ពី​ចិន? រូបត្លុក​នយោបាយ៖ លោក​ ហ៊ុន សែន ​ស្ទាក់ស្ទើរ និង​ផ្លាស់ប្ដូរ​ចិត្ត​ច្រើនដង ​មិន​ហ៊ាន​​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ ស៊ីណូហ្វាម របស់ «មិត្តដែកថែប» មុនគេ។
អាស៊ីសេរី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​កម្ពុជា​ឲ្យ​ចូល​ទៅ​ជិត​ចិន​ (China) កាន់តែ​ខ្លាំង​ឡើងៗ ដើម្បី​បន្ត​ការដឹកនាំ​តាម​បែប​ផ្ដាច់ការ​អស់​រយៈពេល​ជាង ៣៥ ឆ្នាំ​មកនេះ។ ពលរដ្ឋ​​មើលឃើញ​ថា លោក ហ៊ុន សែន និយាយ​ផ្សេង ធ្វើ​ផ្សឹង។ ជាក់ស្តែង នៅពេល​ដែល​បុរស​ខ្លាំង​រូបនេះ ថ្លែង​អួត​សរសើរ និង​លើក​តម្កើង​ចិន​ថា​ជា «មិត្ត​ជិត​ស្និទ្ធ» ឬ​ «មិត្ត​ដែកថែប» ​នោះ លោក​បែរជា​ស្ទាក់ស្ទើរ និង​ផ្លាស់ប្ដូរ​ចិត្ត​ច្រើនដង ​មិន​ហ៊ាន​​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ ស៊ីណូហ្វាម របស់ «មិត្តដែកថែប» នេះ មុនគេ​ឡើយ។ លោក​បាន​រុញ​ឲ្យ​មន្ត្រី​ដទៃ​ រួម​ទាំង​កូន​ៗ​របស់​លោក ​ចាក់​វ៉ាក់សាំង​នោះ​ជំនួស​រូប​លោក​ទៅវិញ ដោយ​អះអាង​ថា «ហួស​អាយុ»។ ជារឿយៗ រៀងរាល់​ពេល​ដែល​លោក​មាន​បញ្ហា​សុខភាព​ម្តងៗ លោក​មិនបាន​ជ្រើសរើស «មិត្ត​ដែក​ថែប» របស់​លោក និង​វេជ្ជបណ្ឌិត​ចិន​ឲ្យ​ពិនិត្យ​ និង​ព្យាបាល​សុខភាព​របស់​លោក​ទេ ដោយ​លោក​សុខ​ចិត្ត​ទៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​សិង្ហបុរី​ (Singapore) វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល