ពលរដ្ឋទាំងប្រុសទាំងស្រី មានវ័យចំណាស់ និងវ័យកណ្ដាល កំពុងពេញកម្លាំងទាំងនោះ ភាគច្រើនបានចាកចេញពីស្រុកកំណើតរបស់ខ្លួន មកពីខេត្តកណ្ដាល និងខេត្តកំពង់ចាម ជាដើម។ ពួកគេបានមកធ្វើជាកម្មករអូសរទេះ ឬកម្មករលីសែងឥវ៉ាន់នៅច្រកអន្តរជាតិចាំយាម។
អ្នកស្រី ខែ សុណង មានសេចក្ដីរាយការណ៍ពីសកម្មភាពអ្នកប្រកបរបរអូសរទេះដឹកឥវ៉ាន់ និងលីសែងនៅព្រំដែនខ្មែរ-ថៃ ខេត្តកោះកុង៖
រូបថតថ្ងៃ២០ ខែមករា ឆ្នាំ២០១២/ខែ សុណង

ស្ត្រីឈ្មោះ ជរ សុភ័ណ្ឌ អាយុ ៣១ឆ្នាំ មកពីស្រុកកោះធំ ខេត្តកណ្ដាល មកធ្វើជាកម្មករអូសរទេះនៅច្រកទ្វារអន្តរជាតិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សកម្មភាពលើកឥវ៉ាន់ដាក់លើរថយន្តរបស់យុវជនធ្វើការនៅច្រកអន្តរជាតិចាំយាម។

រថយន្តទេសចរណ៍ដាក់ភ្ញៀវទេសចរនៅចំណតច្រកអន្តរជាតិចាំយាម។

កម្មករស្ត្រីរុញរទេះដឹកវ៉ាលិសរបស់អ្នកទេសចរទៅកាន់ទឹកដីប្រទេសថៃ។

សកម្មភាពដឹកជញ្ជូនអេតចាយពីខេត្តកោះកុង ទៅប្រទេសថៃ។

សកម្មភាពកម្មករខ្មែរអូសរទេះដឹកវ៉ាលិសរបស់អ្នកទេសចរចេញពីទឹកដីថៃ ខេត្តត្រាត។

សកម្មភាពកម្មកររុញរទេះដឹកឥវ៉ាន់ពីព្រំដែនខ្មែរ ទៅប្រទេសថៃ។
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។