អ្នក​មាន​ជម្លោះ​ដីធ្លី​ទូទាំង​ប្រទេស​ហែ​ក្បួន​បាតុកម្ម

បណ្ដាញ​សហគមន៍​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ជិត ១​ពាន់​នាក់ ហែ​ក្បួន​បាតុកម្ម​អហិង្សា​ទាមទារ​ឲ្យ​តុលាការ​កាត់​ក្តី​ដោយ​យុត្តិធម៌។ ក្រុម​បាតុករ​បញ្ជាក់​ថា រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ការពារ​ដីធ្លី ធនធាន​ធម្មជាតិ​ជិត ៥០០​នាក់ បាន​ទទួល​រង​ការ​គំរាម​កំហែង​ពី​សំណាក់​ក្រុម​ឈ្មួញ អ្នក​មាន​លុយ មាន​អំណាច ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​បំភ្លៃ​រឿង​ក្តី​ជម្លោះ​ដីធ្លី ទៅ​ជា​ករណី​បទ​ល្មើស​ញុះញង់ ឆបោក និង​ការ​រំលោភ​កម្មសិទ្ធិ​ឯកជន​ជាដើម។

ក្រុម​ប្រជាពលរដ្ឋ​ ជួបជុំ​គ្នា​នៅ​មុខ​ក្រសួង​យុត្តិធម៌ តាំង​ពី​ម៉ោង​ប្រាំពីរ​ព្រឹក ដោយ​មាន​ចង​បូ​ពណ៌​ក្រហម​នៅ​លើ​ក្បាល សរសេរ​ថា យើង​ត្រូវ​ការ​យុត្តិធម៌។ ដៃ​លើក​ផ្ទាំង​រូបភាព​មួយ​ចំនួន ស្ដីពី​សកម្មភាព​រំលោភ​បំពាន​ដីធ្លី សមត្ថកិច្ច​ចុះ​បង្ក្រាប​ការ​តវ៉ា រូបភាព​កម្លាំង​ប្រដាប់​អាវុធ​បាញ់​ទៅ​លើ​ក្រុម​ពលរដ្ឋ និង​សារ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដែល​មាន​ខ្លឹមសារ​ជំរុញ​ឲ្យ​តុលាការ​កាត់​ក្តី​ប្រកប​ដោយ​យុត្តិធម៌។ រូបភាព​ថ្ងៃ​ទី១២ ខែ​មិថុនា ឆ្នាំ​២០១៣ ដោយ វណ្ណ វិចារ

១-ក្រុម​ប្រជាពលរដ្ឋ​ជួបជុំ​គ្នា​នៅ​មុខ​ក្រសួង​យុត្តិធម៌។

២-ក្រុម​ប្រជាពលរដ្ឋ​ជួបជុំ​គ្នា​នៅ​មុខ​ក្រសួង​យុត្តិធម៌។

៣-ក្រុម​ពលរដ្ឋ​អូស​ទីងមោង​ដែល​តំណាង​ឲ្យ​តុលាការ មេធាវី និង​ចៅក្រម​អយុត្តិធម៌។

៤-កុមារី​ដែល​ធ្លាប់​ទទួល​រងគ្រោះ​ដោយ​ការ​បណ្ដេញ​ចេញ​មក​ពី​សហគមន៍​បឹងកក់។

៥-តំណាង​ក្រសួង​យុត្តិធម៌​ចេញ​មក​ទទួល​ញត្តិ​របស់​ប្រជា​សហគមន៍​នៅ​មុខ​ក្រសួង​យុត្តិធម៌។

៦-ក្រុម​ប្រជាពលរដ្ឋ​បឹងកក់​ស្លៀក​សម្លៀកបំពាក់​អ្នក​ទោស​ស្រែក​ទាមទារ​ឲ្យ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា។

៧-ក្បួន​ដង្ហែ​របស់​ក្រុម​ពលរដ្ឋ​ឆ្ពោះ​ទៅ​រដ្ឋសភា។

៨-ក្បួន​ដង្ហែ​​របស់​ក្រុម​ពលរដ្ឋ​ឆ្ពោះ​ទៅ​រដ្ឋសភា។

៩-ពលរដ្ឋ​ជួបជុំ​នៅ​មុខ​រដ្ឋសភា។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។