រូបត្លុកនយោបាយ​៖ «ប៉ុណ្ណឹង​ហើយ ចង់​បាន​ប៉ុណ្ណា​ទៀត?»

ក្រោម​ផែនការ​ផ្ទេរ​អំណាច​តពូជ​ជា​កញ្ចប់​ ដែល​មាន​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ស្ថាបនិក កម្ពុជា​បច្ចុប្បន្ន​កំពុង​ត្រូវបាន​​ប្រែក្លាយ​ទៅជា​ប្រទេស​ឈាន​មុខ​គេ​មួយ​ ដែល​មាន​រដ្ឋាភិបាល​ក្បាល​ធំ​ដឹកនាំ​ដោយ​ប្រព័ន្ធ​គ្រួសារ ​បក្ខពួក ​សែស្រឡាយ​និយម។ ប្រព័ន្ធ​នេះ ​កំពុង​ចាក់គ្រឹះ​ពី​ថ្នាក់​ជាតិ​​ដែល​មាន​ត្រកូល​ «ហ៊ុនសែន»​ ជា​គំរូ​រហូតដល់​ស្ថាប័ន​ផ្សេងៗ​ទៀត​ នៅ​ថ្នាក់​ក្រោម​ជាតិ។ កូនៗ​ អ្នកមាន​សែស្រឡាយ​​រងនូវ​ការរិះគន់​ថា កំពុង​សប្បាយ​នឹង​​ឱកាស​ក្ដោបក្ដាប់​ប្រទេស​កម្ពុជា​ផ្តាច់មុខ​ជា​ស្វ័យប្រវត្តិ ខណៈ​អ្នកក្រ​ដែល​គ្មាន​សែស្រឡាយ​សាច់ញាតិ​នឹង​គេ ត្រូវបង្ខំ​ចិត្ត​ធ្វើ​ចំណាកស្រុក​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស។ មន្ត្រី​បក្ស​កាន់អំណាច​តែង​មាន​មោទនភាព​ចំពោះ​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​បែប​នេះ ដោយ​ពួកគេ​ច្រើន​និយម​និយាយ​តៗ​ គ្នា​ថា «បាន​ប៉ុណ្ណឹង​ហើយ ចង់​បាន​ប៉ុណ្ណា​ទៀត?»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។