សហគមន៍នេះមានពលរដ្ឋរស់នៅចំនួនពីរភូមិ គឺភូមិ១ និងភូមិ២ ឬគេហៅថា ភូមិបឹងក្រយ៉ាក ដែលមានប្រជាពលរដ្ឋចំនួន ២៧៩គ្រួសារ ជាអ្នកប្រកបរបរនេសាទធនធានសមុទ្ទជាលក្ខណៈគ្រួសារ។ ក្រៅពីការប្រកបរបរនេសាទ សហគមន៍នេះបានចូលរួមចំណែកក្នុងការថែរក្សា និងអភិរក្សព្រៃកោងកាង ដែលជាជម្រកជីវចម្រុះទៀតផង។
រូបថតដោយ ខែ សុណង

៩-កុម្ភៈ-២០១២៖ ផ្លូវចូលទៅកាន់សហគមន៍នេសាទឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

៧-កុម្ភៈ-២០១២៖ ទិដ្ឋភាពនៅភូមិ១បឹងក្រយ៉ាក ឃុំពាមក្រសោប។

៩-កុម្ភៈ-២០១២៖ កុមារីឈរនៅខាងមុខផ្ទះក្នុងសហគមន៍នេសាទភូមិ១បឹងក្រយ៉ាក ឃុំពាមក្រសោប។

៩-កុម្ភៈ-២០១២៖ ប្រជានេសាទទើបមកពីប្រមូលផលនេសាទសមុទ្ទនៅពេលព្រឹក ក្នុងឃុំពាមក្រសោប។

៩-កុម្ភៈ-២០១២៖ ប្រជានេសាទលើកផលនេសាទសមុទ្ទពីទូក។

៩-កុម្ភៈ-២០១២៖ លោក គិត សឿន កំពុងដោះផលនេសាទសមុទ្ទចេញពីមង។

៩-កុម្ភៈ-២០១២៖ ប្រជានេសាទកំពុងដោះផលនេសាទសមុទ្ទចេញពីមង។

៩-កុម្ភៈ-២០១២៖ ប្រជានេសាទផ្ដល់សម្ភាសន៍ឲ្យវិទ្យុអាស៊ីសេរី អំពីផលនេសាទសមុទ្រធ្លាក់ចុះ។
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។