ទឹក​លិច​ផ្ទះ​ពលរដ្ឋ​នៅ​ភ្នំពេញ

ស្ថានភាព​ទឹក​ជំនន់​ទន្លេ​បាសាក់​ត្រូវ​ពលរដ្ឋ​រស់​នៅ​ក្នុង​ខណ្ឌ​មានជ័យ អះអាង​ថា ទឹក​ស្ថិត​នៅ​នឹង គឺ​មិន​ស្រក និង​មិន​ឡើង ចាប់​តាំង​ពី​រសៀល​ថ្ងៃ​ទី​១៩ មក​ដល់​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១១។
2011-10-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ត្អូញត្អែរ​ពី​ការ​លំបាក​សម្រាប់​ពួកគាត់​អ្នក​រស់​នៅ​ក្បែរ​ទឹក និង​នៅ​លើ​ទឹក​នោះ គឺ​ការ​ធ្វើ​ដំណើរ ការ​ខ្វះខាត​អាហារ និង​បាត់បង់​មុខរបរ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី អ៊ុក សាវបូរី៖

រូប​ថត​ថ្ងៃ​ទី​២០ តុលា ឆ្នាំ​២០១១ ដោយ​វិទ្យុ​អាស៊ីសេរី/អ៊ុក សាវបូរី

1
ទឹក​លិច​ផ្ទះ​ពលរដ្ឋ​នៅ​សង្កាត់​និរោធ ខណ្ឌ​មានជ័យ។

2
កុមារ​ដើរ​ឆ្លង​ទឹក​ទៅ​សាលារៀន។

3
ទឹក​ជន់​លិច​សាលា​រៀន​គថ្លង់​របស់​អង្គការ​គ្រួសារ​ថ្មី។

4
អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី សម្ភាស​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ទៅ​ផ្សារ​ដោយ​ជិះ​ពោង​កង់​ឡាន។

5
កុមារី​ចែវ​ពោង​កង់​ឡាន​ដើម្បី​ទទួល​ម្ដាយ​មក​ពី​ផ្សារ​វិញ។

6
ពលរដ្ឋ​យក​ឈើ​ត​ធ្វើ​ស្ពាន​ដើម្បី​ឆ្លង​ចូល​ផ្ទះ​ដែល​​ទឹក​លិច នៅ​សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

7
ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជន់​លិច​ផ្ទះ ផ្ដល់​បទសម្ភាសន៍​នៅ​ជម្រក​បណ្ដោះអាសន្ន​របស់​គាត់​ជិត​របង​វត្ត​សំពោង​ផល​អណ្ដែត រាជធានី​ភ្នំពេញ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Lucky our Samdach HUN SEN's not getting flood...the god is always on our side... Bravo..

Oct 21, 2011 03:48 AM

គេហទំព័រ​ទាំងមូល