មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងនៅថ្ងៃទី៩ ខែវិច្ឆិកា ថា ក្នុងចំណោមសាលារៀនប្រមាណ ៤ពាន់កន្លែងដែលបានលិចទឹកជំនន់នៅឆ្នាំ២០១១នេះ អាចបើកបវេសសនកាលបានចំនួន ២ពាន់សាលាហើយ ហើយនៅចំនួន ២ពាន់សាលាទៀតនៅលិចទឹកនៅឡើយ។

១៨-តុលា-២០១១៖ ទឹកជំនន់ជន់លិចសាលាបឋមសិក្សាមួយកន្លែងស្ថិតនៅស្រុកគៀនស្វាយ ខេត្តកណ្ដាល។ សិស្សត្រូវធ្វើដំណើរទៅរៀនដោយជិះទូក។ RFA/Sok Serey

២៥-កញ្ញា-២០១១៖ អ្នកភូមិជិះកង់កាត់មុខសាលាបឋមសិក្សាវត្តចាស់ នៅស្រុកមុខកំពូល ខេត្តកណ្ដាល។ RFA/Leng Maly

ប្រជាពលរដ្ឋដើរកាត់ទឹកលិចនៅសាលាបឋមសិក្សាពោធិព្រឹក្ស ស្ថិតនៅស្រុកគៀនស្វាយ ខេត្តកណ្ដាល។ RFA/Mom Sophon

២០-តុលា-២០១១៖ សាលារៀនគថ្លង់ នៅច្បារអំពៅ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបិទទ្វារដោយសារទឹកលិច។ Ouk/Savborey

៥-វិច្ឆិកា-២០១១៖ អនុវិទ្យាល័យកំពង់លួង ស្ថិតនៅក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រហូតមកដល់ថ្ងៃទី៥ វិច្ឆិកា ទឹកមិនទាន់ស្រកអស់នៅឡើយ។ សិស្សត្រូវជិះទូក ឬកាណូតដើម្បីមករៀន។ RFA/Mondulkeo

១១-វិច្ឆិកា-២០១១៖ ស្ត្រីពីរនាក់ដើរកាត់មុខសាលាបឋមសិក្សារកា ស្ថិតនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។ RFA/Soun Sophalmony

១១-វិច្ឆិកា-២០១១៖ អគារឈើនៃសាលាបឋមសិក្សាឯកភ្នំ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង មើលពីចំហៀង។ RFA/Soun Sophalmony

១១-វិច្ឆិកា-២០១១៖ ទីធ្លាខាងមុខនៃសាលាបឋមសិក្សាព្រៃទទឹង នៅខេត្តបាត់ដំបង ដែលទឹកស្រកមិនទាន់អស់នៅឡើយ។ RFA/Soun Sophalmony

១០-កញ្ញា-២០១១៖ ទឹកជំនន់ជន់លិចដល់សាលារៀនមួយកន្លែង ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ។ RFA/Keo Nimol

១១-វិច្ឆិកា-២០១១៖ លោកនាយកសាលាបឋមសិក្សារកាធំ ស្ថិតនៅខេត្តកំពង់ចាម ចង្អុលបង្ហាញស្នាមដានជាប់នឹងជញ្ជាំងដោយសារទឹកលិច ដែលមានកំពស់ជាង ២ម៉ែត្រ។ RFA/Tin Zakariya