ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានផ្ទះសម្បែងនៅអមសងខាងប្រឡាយបង្ហូរទឹកស្អុយបឹងក្រពើ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ បាននាំគ្នាប្រតិកម្មតវ៉ាប្ដឹងទៅអាជ្ញាធរមូលដ្ឋាន ឲ្យជួយធ្វើការទប់ស្កាត់ករណីក្រុមហ៊ុន សូនី ដឹកអាចម៍ដីយកទៅចាក់លុបបឹងក្រពើ បណ្ដាលឲ្យទឹកភក់ជន់លិច និងបាក់បែកខូចខាតផ្ទះរបស់ពួកគាត់។
ប្រជាពលរដ្ឋដែលរងផលប៉ះពាល់អះអាងថា អាជ្ញាធរបានបង្ខំឲ្យពួកគាត់ទទួលយកសំណងចំនួន ៥ពាន់ដុល្លារនៅថ្ងៃទី៣ ខែកុម្ភៈ ហើយថាបើមិនទទួលយកនៅថ្ងៃនេះទេ ពួកគាត់នឹងពុំបានអ្វីទាំងអស់។ ឆ្លើយតបបញ្ហានេះ អាជ្ញាធរខណ្ឌមានជ័យ ថាកំពុងដោះស្រាយ។
[ ចុចត្រង់នេះ ដើម្បីអាន និងស្ដាប់ព័ត៌មានពិស្ដារអំពីរឿងនេះ!Opens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។