#រូបត្លុកនយោបាយ​៖ លំហ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា «កាន់តែ​រីក​ចម្រើន​ធំធាត់»!

ដោយ វិទ្យុអាស៊ីសេរី
2024.05.09
#រូបត្លុកនយោបាយ​៖ លំហ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា «កាន់តែ​រីក​ចម្រើន​ធំធាត់»! លំហ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា «កាន់តែ​រីក​ចម្រើន​ធំធាត់»!
រូប៖ RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​កាល​ថ្ងៃទី​០៣ ខែឧសភា ថា លំហ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា «កាន់តែ​រីក​ចម្រើន​ធំធាត់»។ ក៏​ប៉ុន្តែ ទន្ទឹម​នឹង​នេះ លោក​មិន​បាន​លើក​ឡើង​ទេ​ថា ដើម្បី​តែ​លោក​បាន​ឡើង​កាន់​អំណាច ឪពុក​របស់​លោក​បាន​បើក​យុទ្ធនាការ​ជា​ប្រព័ន្ធ​​គាស់​រម្លើង​ប្រជាធិបតេយ្យ ចាប់​ក្រុម​អ្នករិះគន់​ដាក់​គុក និង​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥត​ស្រាកស្រាន្ត។ ក្នុង​នោះ មាន​ករណី​បញ្ជា​ឱ្យ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) និង​ធ្វើ​ឱ្យ​សារព័ត៌មាន​ឯករាជ្យ ដូចជា កាសែត The Cambodia Daily និង​វិទ្យុ​អាស៊ីសេរី បង្ខំ​ចិត្ត​បិទទ្វារ​ការិយាល័យ​ក្នុង​ស្រុក​របស់​ខ្លួន ជាដើម។

អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន (Reporters Without Borders) រក​ឃើញ​ថា សេរីភាព​សារព័ត៌មាន​​​បន្ត​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​ ដោយ​សារ​តែ​រដ្ឋាភិបាល​កម្ពុជា ​ដែល​ដឹក​នាំ​ដោយ​​អតីត​នាយករដ្ឋមន្ត្រី​ លោក ហ៊ុន សែន​ និង​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត បន្ត​ដាក់​គោល​ដៅ​បំបាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ កម្ពុជា​ជាប់​លេខ​១៥១ ជិត​បាត​តារាង ក្នុង​ចំណោម​១៨០​ប្រទេស ក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ២០២៤។ អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន រក​ឃើញ​ថា​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារ​ព័ត៌មាន​ស្ទើរតែ​ទាំង​អស់​នៅ​កម្ពុជា គឺ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។