ភ្លាមៗក្រោយឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីតាមរយៈការផ្ទេរអំណាចពីឪ លោក ហ៊ុន ម៉ាណែត ប្រកាសពីចក្ខុវិស័យចង់ឱ្យកម្ពុជាក្លាយជាប្រទេសអ្នកមានត្រឹមឆ្នាំ២០៥០។ ក៏ប៉ុន្តែ នៅមិនយូរប៉ុន្មានក្រោយឡើងកាន់អំណាច មិនខុសពីឪ អាជ្ញាធរនៃរដ្ឋាភិបាលរបស់លោកបានបន្តអនុវត្តយុទ្ធនាការបណ្ដេញពលរដ្ឋក្រីក្រចេញពីដីធ្លី និងផ្ទះសម្បែងដែលពួកគាត់រស់នៅ។
ជាក់ស្តែង ក្រៅពីល្បីខាងបណ្ដេញម្ចាស់អង្គរឱ្យទៅរស់នៅតំបន់ដាច់ស្រយាលនៅរុនតាឯកហើយនោះ អាជ្ញាធរខេត្តព្រះវិហារប្រដាប់ដោយអាវុធបានចុះរុះរើ និងដុតផ្ទះសម្បែងពលរដ្ឋមានវិវាទដីធ្លី ព្រមទាំងបានចាប់ឃុំខ្លួនពលរដ្ឋ២៧នាក់។ ហេតុការណ៍នេះ បានបណ្តាលឱ្យពលរដ្ឋមួយចំនួនទៀតកំពុងរត់ពួនក្នុងព្រៃ ដើម្បីគេចពីការតាមចាប់ខ្លួនរបស់អាជ្ញាធរ។ កាន់តែធ្ងន់ធ្ងរជាងនេះទៀត នៅដើមខែមេសានេះ អាជ្ញាធររបស់លោកក៏បានចាប់ខ្លួនប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ដែលបានចូលព្រៃជួបពលរដ្ឋទាំងនោះ ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅរបស់ពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។